ប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញទៅសម្ពោធដោយផ្ទាល់ស្ពាន zhouhai (សមុទ្រពេជ្រ) ដែលជាស្ពានឆ្លងសមុទ្រវែងបំផុតពិភពលោក ត្រូវចំណាយអស់ថវិកា២០.០០០លានដុល្លារ។
ស្ពានzhouhai សម្លឹងមកពីទីខ្ពស់
ស្ពានzhouhai មានបណ្តាយ៥៥គីឡូម៉ែត្រ តភ្ជាប់ទីក្រុងជាប់ឆ្នេរសមុទ្រធំ៣គឺ Hong Kong, Macau និង zhouhai ខេត្តក្វាងដុង
ស្ពាននេះចំណាយពេលសាងសង់អស់ ៦ឆ្នាំ ។
គិតចាប់ពីថ្ងៃសម្ពោធការដ្ឋាន គេបានប្រើពេលវេលាអស់៩ឆ្នាំ ក្នុងនោះមានពេលខ្លះត្រូវផ្អាកដើម្បីធានាសុវត្ថិភាពពលករ។យ៉ាងតិចមានកម្មករ១៨នាក់បានស្លាប់ក្នុងអំឡុងពេល អនុវត្តន៍គ្រោងការណ៍នេះ។
សំណង់ស្ពាននេះអាចឈរយ៉ាងរឹងមាំ ទោះបីមានការរញ្ជួយដី ឬព្យុះក៏ដោយ។ វាបានប្រើប្រាស់ដែកថែប400.000 តោន គ្រប់គ្រាន់សម្រាប់សាងសង់Tour Eiffel របស់បារាំងដល់ទៅ៦០។
ស្ពាននេះប្រើដែកថែបអស់400.000 តោន
ចម្ងាយស្ពានជិត៣០គីឡូម៉ែត្រ ត្រូវបានសាងសង់ឆ្លងកាត់សមុទ្រពេជ្រ។ ដើម្បីទុកផ្លូវឱ្យនាវាចរាចរណ៍បានស្រួល នោះមានកំណាត់ផ្លូវប្រវែង 6,7km ត្រូវបានស្ថាបនានៅបាតសមុទ្រចន្លោះកោះសិប្បនិមិត្តចំនួន២។
មុននេះដើម្បីធ្វើដំណើរពីហុងកុងដល់ zhouhai ត្រូវប្រើពេល៤ម៉ោង ប៉ុន្តែនៅពេលមានស្ពានថ្មីនេះគេប្រើពេលតែ៣០ នាទីប៉ុណ្ណោះ។
កោះសិប្បនិមិត្តមួយបង្កើតឡើងសម្រាប់ស្ពាន zhouhai។
ពុំមែនអ្នកណាក៏អាចបើកបររថយន្តឆ្លងកាត់ស្ពានzhouhai បានទេ។ចង់ឆ្លងកាត់ស្ពាននេះត្រូវសុំលិខិតអនុញ្ញាតពិសេស ហើយបង់ប្រាក់កម្រៃ។គេគិតថាក្នុងមួយថ្ងៃៗនឹងមាន មធ្យោបាយដឹកជញ្ជូនចំនួន៩២០០ឆ្លងកាត់ស្ពាននេះ។
ស្ពានzhouhai នៅពេលរាត្រី
កោះសិប្បនិមិត្តមុនពេលចុះទៅក្រោមស្ពាននាបាតសមុទ្រ
ប្រជាជននាំគ្នាសម្លឹងមើលស្ពានពីចម្ងាយ
ស្ថានីយមុនពេលឡើងស្ពាន