រដ្ឋការរបស់ប្រធានាធិបតី Donald Trump បានសម្រេចដកអាមេរិកចេញពីសន្ធិសញ្ញាមួយរបស់អង្គការសហប្រជាជាតិ សំដៅកែសម្រួលទ្ធភាពប្រឈមមុខនឹងបណ្តាបញ្ហាទាក់ទិនដល់ជនភៀសខ្លួន និងអន្តោប្រវេសន៍។

AFP បានដកស្រង់ប្រកាសរបស់ប្រតិភូអាមេរិកប្រចាំ UN នៅថ្ងៃទី ០២/១២ នេះថា ៖ “ថ្ងៃនេះប្រតិភូអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានប្រកាសប្រាប់អគ្គលេខាធិការ UN ថា អាមេរិកនឹងផ្អាកចូលរួមសន្និសញ្ញាទូទាំងពិភពលោកអំពីអន្តោប្រវេសន៍”។
ខែ ៩/២០១៦ សាមជិកទាំង ១៩៣ ប្រទេស របស់សន្និបាតអង្គការសហប្រជាជាតិបានឯកភាពអនុម័តសេចក្តីថ្លែងការណ៍នយោបាយពុំចាប់បង្ខំមួយមានឈ្មោះថា សេចក្តីថ្លែងការណ៍ញូវយ៉ក អំពីជនភៀសខ្លួន និងអន្តោប្រវេសន៍។ សេចក្តីថ្លែងការណ៍នេះសន្យាគាំទ្របណ្តាសិទ្ធិរបស់ជនភៀសខ្លួន ការជួយឲ្យពួកគេមានកន្លែងស្នាក់នៅសារជាថ្មី ហើយធានាថា ពួកគេអាចទទួលបានការអប់រំ និងការងារធ្វើ។
ប៉ុន្តែតាមប្រកាសរបស់ប្រតិភូអាមេរិកប្រចាំ UN នោះគឺ “សេចក្តីថ្លែងការណ៍ញូវយ៉ក មានមាត្រាច្រើនដែលផ្ទុយគ្នានឹងបណ្តាគោលនយោបាយអំពីអន្តោប្រវេសន៍ និងជនភៀសខ្លួនអាមេរិក ក៏ដូចជាគោលការណ៍ស្តីពីអន្តោប្រវេសន៍របស់រដ្ឋការលោកប្រធានាធិបតី Donald Trump ហេតុនេះប្រធានាធិបតី Trump បានសម្រេចចិត្តថា អាមេរិក នឹងផ្អាកចូលរួមក្នុងសន្ធិសញ្ញានេះ”។
ឯកអគ្គរដ្ឋទូតអាមេរិកដដែលឲ្យដឹងថា ក្រុងវ៉ាស៊ីនតោន នៅតែបន្តចំណាយជួយគាំទ្រជនភៀសខ្លួន និងអន្តោប្រវេសន៍លើពិភពលោកទាំងមូល ប៉ុន្តែការសម្រេចចិត្តរបស់អាមេរិកអំពីគោលនយោបាយអន្តោប្រវេសន៍ត្រូវសម្រេចដោយអាមេរិក ហើយមានតែអាមេរិកខ្លួនឯងប៉ុណ្ណោះជាអ្នកសម្រេច។
ឯកអគ្គរដ្ឋទូត Haley សង្កត់ធ្ងន់ថា ៖ “យើងខ្ញុំនឹងសម្រេចពីការធ្វើបែបណា ដើម្បីត្រួតត្រាបានប្រសើរបំផុត នៅព្រំដែនទាំងឡាយរបស់យើងខ្ញុំ ក៏ដូចជាការអនុញ្ញាតឲ្យអ្នកណាមានសិទ្ធិធ្វើអន្តោប្រវេសន៍ចូលមកទឹកដីរបស់យើង”។
ជាមួយគោលនយោបាយប្រទេសអាមេរិកគឺលេខ១ របស់ប្រធានាធិបតី Trump អាមេរិកបានដកចេញពីកិច្ចព្រមព្រៀងច្រើនត្រូវបានសន្យាសម័យលោក Obama ជាអាទិ៍៖ សន្ធិសញ្ញា Paris ពីការប្រែប្រួលធាតុអាកាស ហើយថ្មីៗនេះក៏ប្រកាសផ្តាច់ខ្លួនចេញពីអង្គការ UNESCO ៕ សូយន