Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទ​ចម្រៀង “​បែក​ពី​បង អូន​ត្រូវ​រៀន​រស់​ខ្លួនឯង​” ចេញ MV ញ៉ាក់​សាច់​តែម្តង​

spot_img

​ភ្នំពេញ​-​ជាការ​រួមចំណែក​កាត់បន្ថយ​បទ​ចម្រៀង​ដែល​គ្មាន​គុណភាព​នឹង​លួច​ចម្លង​ស្នាដៃ​ពី​គេ តារា​ស្រី​វ័យក្មេង កញ្ញា​
​ឈីង​ឈី​ង បាន​លេច​ស្នាដៃ​ថ្មី​របស់​ខ្លួន​មួយ​បទ​ទៀតហើយ ដែល​ជា​ស្នាដៃ​និពន្ធ​ទំនុកភ្លេង​ថ្មី Original Song បទ “​បែក​ពី​បង​​អូន​ត្រូវ​រៀន​រស់​ខ្លួនឯង​”​។​

​ជាមួយនឹង​អត្ថន័យ​ចាក់​ដោត​អារម្មណ៍​ដោយសារតែ​ស្នេហា​ក្បត់ចិត្ត បានប្រែក្លាយ​បទ​ចម្រៀង​មួយ​បទ​នេះ​​ទៅ​ជា​បទ​ចម្រៀង​ដែល ថត​ចេញ​ជា MV ភ្ជាប់​ជាមួយ​នឹង​ឈុត​រោលរាល​ស្នេហា​។​

​សូម​រំលឹក​ថា កញ្ញា ឈី​ង ឈី​ង ជា​តារា​ចម្រៀង​លេចធ្លោ​ម្នាក់ ក្នុង​ផលិតកម្ម ភី (P Production) ​តាមរយៈ​បទ​ចម្រៀង​ក្នុង​ផលិតកម្ម​មួយ​នេះ ធ្វើឲ្យ ឈី​ង ឈី​ង មាន​ការគាំទ្រ​ច្រើន​នៅលើ​ទីផ្សារ​។ ម្ល៉ោះហើយ​​ខាង​ផលិតកម្ម​នៅតែ​រំលេច សម្រិត​សម្រាំង​យក​បទ​ថ្មីៗ ជូន​នាង​ច្រៀង​ជាប្រចាំ​។​

​ងាក​មក​ចាប់​អារម្មណ៍​នឹង​ឈុត​សម្តែង​កាយវិកា​ក្នុង​អត្ថន័យ​បទ​ចម្រៀង​ដែល​សម្តែង​ដោយ​តារា​សម្តែង​ស្រី​ថ្មី និង​តារា​សម្តែង​ប្រុស DJ Mike គឺ​មាន​ភាពស៊ីសង្វាក់​គ្នា ត្បិត​ឈុត​ឆាក​រោលរាល​ក្តៅ​សាច់ តែ​នាង​នៅតែ​សម្តែង​រួមគ្នា​ជាមួយ​Mike បានល្អ​។​

​តោះ​ស្តាប់​ចម្រៀង​មួយ​បទ​នេះ បន្តិច​ទៅ​មើល ! ថា​ពិរោះ និង​មាន​ឈុត​សម្តែង​អ្វីខ្លះ​? ដោយ​-​គីម ស្រីរ័ត្ន​

spot_img
×