ឆ្នាំជូត ៖ រាសីល្អ ។ ការងាររបស់អ្នកអំណោយផលល្អបំផុត សមស្របអនុវត្តផែនការធំៗដែលបានគ្រោងទុកពីយូរ។ ថ្ងៃនេះមានកិច្ចការច្រើនត្រូវចំណាយប្រាក់។ មនោសញ្ចេតនា ៖ រាសីកំពុងល្អ មានប្រយោជន៍សម្រាប់អ្នកនៅលីវ។ ទិសល្អ៖ លិច ប្រយ័ត្នទិសខាងត្បូង។ ពណ៌គាប់ប្រសើរ ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ ផ្អែកទៅលើសមត្ថភាព និងឆន្ទៈរបស់ខ្លួន ឆ្នាំឆ្លូវនឹងទទួលបានឱកាសការងារល្អ អាចចុះកិច្ចសន្យាជាមួយដៃគូថ្មីពោរពេញដោយសក្តានុពល។ ថ្ងៃនេះវិនិយោគទៅលើអ្វីក៏សម្រេចផលយ៉ាងគាប់ប្រសើរដែរ។ មនោសញ្ចេតនា ៖ ល្អប្រសើរ អ្នកនៅលីវនឹងមានឱកាសបានជួបមនុស្សដែលខ្លួនប្រាថ្នាចង់បានជាគូគាប់។ ទិសល្អទិពាយ័ព្យ ប្រយ័ត្នទិសនិរតី។ ពណ៌គាប់ប្រសើរ ពណ៌ខៀវ។ អ្នកជួយយកអាសាកុរ។
ឆ្នាំខាល ៖ រាសីល្អ។ អាស្រ័យដោយឥរិយាបថម៉ឺងម៉ាត់ ស្មារតីធ្វើការទទួលខុសត្រូវ ហេតុនេះកិច្ចការគ្រប់យ៉ាងសុទ្ធតែប្រព្រឹត្តទៅដោយរលូន។ ការរកស៊ីពុំមានការប្រែប្រួលធំ ប៉ុន្តែត្រូវប្រយ័ត្នក្នុងការគ្រប់គ្រងសេវាកម្មប្រាក់កាស។ មនោសញ្ចេតនា ៖ ផ្អែមល្ហែមកក់ក្តៅ អ្នកនៅលីវនឹងអាចជួបមនុស្សក្នុងសុបិន្ត។ ទិសល្អទិសខាងត្បូង ប្រយ័ត្នទិសខាងលិច។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ។ ថ្ងៃនេះលក្ខខណ្ឌការងារមានអំណោយផលល្អ គួរប្រមូលផ្តុំអារម្មណ៍កុំធ្វេសប្រហែសនាំឲ្យមានការថ្លោះធ្លោយ។ វិនិយោគនឹងជួបរឿងខាតបង់។ មនោសញ្ចេតនា ៖ ត្រូវការភាពរ៉ូមែនទិកបន្តិច ដើម្បីជួយឲ្យទំនាក់ទំនងរីកចម្រើនទៅមុខ។ ទិសល្អទិសពាយ័ព្យ ប្រយ័ត្នទិសអាគ្នេយ៍។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំចរ។
ឆ្នាំរោង ៖ រាសីឡើងខ្ពស់។ គ្រប់ផែនការការងារសុទ្ធតែរីកចម្រើនល្អ ជួបការលំបាកតែងមានអ្នកជួយយកអាសាជានិច្ច។ ផែនការហិរញ្ញវត្ថុទាំងអស់ប្រព្រឹត្តទៅយ៉ាងរលូន, ឱកាសរកចំណូលក៏កើនឡើង។ មនោសញ្ចេតនា ៖ អ្នកនៅលីវត្រូវបង្ហាញទឹកចិត្តឲ្យដៃគូដឹង ទើបទំនាក់ទំនងឈានកាន់តែជិតស្និទ្ធ។ ទិសល្អគឺទិសខាងលិច ប្រយ័ត្នទិសខាងកើត។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំម្សាញ់ ៖ រាសីល្អមធ្យម។ ថ្ងៃនេះអ្នកត្រូវត្រៀមស្មារតីជាមុន ព្រោះដៃគូសហការក្នុងការងារអាចនឹងលើកសំណូមពរផ្លាស់ប្តូរមិនឈប់ឈរ។ ការរកស៊ីប្រព្រឹត្តទៅជាធម្មតា គ្មានចំណូលលើសពីមុន។ មនោសញ្ចេតនា អ្នកនៅលីវត្រូវឧស្សាហ៍ចេញក្រៅចូលរួមក្នុងទំនាក់ទំនងផ្សេងៗឲ្យបានច្រើន ទើបសង្ឃឹមរកឃើញគូអនាគត។ ទិសល្អគឺខាងកើត ប្រយ័ត្នទិសខាងជើង។ ពណ៌គាប់ប្រសើរស។ អ្នកជួយយកអាសាឆ្នាំរកា៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ ការងារត្រូវសម្រួលឲ្យសមស្របនឹងស្ថានភាពជាក់ស្តែង កិច្ចការគ្រប់យ៉ាងចាំបាច់ត្រូវនឹងនរទើបរកឃើញទិសសោះស្រាយ។ រាសីកំពុងអន់ កុំវិនិយោគនាំឲ្យខាតបង់។ មនោសញ្ចេតនា៖ ប្រសិនពិតជាពុំនៅមានមនោសញ្ចេតនាជាមួយគ្នាទៀត ល្អបំផុតគួរបញ្ឈប់ត្រឹមនេះដែលជាដំណោះស្រាយដ៏ប្រសើរសម្រាប់អ្នកទាំង២។ ទិសល្អខាងត្បូង ប្រយ័ត្នទិសខាងជើង។ ពណ៌គាប់ប្រសើរក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ត្រូវយកចិត្តទុកដាក់កសាងទំនាក់ទំនងជាមួយអ្នករួមការងារ ចៀសវាងការប៉ះទង្គិចពាក្យសំដីនាំឲ្យខាតប្រយោជន៍ដល់ខ្លួនអ្នក។ ប្រាក់ចំណូលមានកំណត់ ចាយវាយត្រូវថ្លឹងថ្លែងឲ្យល្អិតល្អន់។ មនោសញ្ចេតនាពុំចេះវិធីបង្ហាញមនោសញ្ចេតនាចំពោះមនុស្សដែលខ្លួនលួចស្រឡាញ់ គឺជាឧបសគ្គធំក្នុងទំនាក់ទំនងរបស់អ្នក។ ទិសល្អទិសអាគ្នេយ៍ ប្រយ័ត្នទិសពាយ័ព្យ។ ពណ៌គាប់ប្រសើរពណ៌លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីល្អមធ្យម។ ភាពលេចធ្លោរបស់មិត្តភក្តិរួមអាជីពដោយចេតនាបានបង្កសម្ពាធធំចំពោះអញនក។ ថ្ងៃនេះមានឱកាសលោភលន់នាំឲ្យស្តាយក្រោយ។ មនោសញ្ចេតនាត្រូវប្រយ័ត្នមានជនទី៣ ចង់បំបែកបំបាក់មនោសញ្ចេតនារបស់អ្នកនិងគូស្នេហ៍។ ទិសល្អគឺទិសឦសាន ប្រយ័ត្នទិសពាយ័ព្យ។ ពណ៌គាប់ប្រសើរពណ៌លឿង ,ស។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ មានឱកាសបានជួបដៃគូសហការថ្មី បន្ថែមវិស័យថ្មីក្នុងការងារ។ កិច្ចការរកស៊ីមានអ្នកតាមជួយជ្រោមជ្រែង លុយកាក់ហូរចូលក្រាស់ក្រែល។ មនោសញ្ចេតអ្នកមានគូសង្សារ ឬបានរៀបការហើយថ្ងៃនេះនឹងមានរឿងរីករាយស្មានមិនដល់។ ទិសល្អខាងត្បូង ប្រយ័ត្នទិសខាងជើង។ ពណ៌គាប់ប្រសើរពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ ដោយសារតែការធ្វេសប្រហែសរបស់អ្នកដែលងាយនឹងឥទ្ធិពលដល់ការងាររបស់សមូហភាព។ ថ្ងៃនេះពុំល្អប្រសើរសម្រាប់ការធ្វើវិនិយោគ។ មនោសញ្ចេតនា៖ ជំនះនៅក្បែរគ្នាគឺធ្វើឲ្យអ្នកទាំង២កាន់តែឈឺចាប់ ប្រសិនអស់ចិត្តពីគ្នា គួរបញ្ចប់ទំនាក់ទំនងត្រឹមនេះ។ ទិសល្អទិសឦសាន ប្រយ័ត្នទិសនិរតី។ ពណ៌គាប់ប្រសើរពណ៌ស។ អ្នកយកអាសាឆ្នាំឆ្លូវ៕