Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំលូតកូន​ចោល ប៉ុន្តែ ១៥​ឆ្នាំក្រោយ វា​ស៊ូទ្រាំ​ប្រែជា​ដុំ​…​សិលា​

spot_img

​ស្ត្រី​សញ្ជាតិ​ឥណ្ឌា​ម្នាក់ បង្ខំចិត្ត​ត្រូវ​រំលូតកូន​ចោល ព្រោះ​គ្រួសា​រពុំ​យល់ព្រម​ទទួល​ស្គាល់​ទារក​នេះ​។ ប៉ុន្តែ ១៥​ឆ្នាំក្រោយ ទារក​ដែល​ត្រូវគេ “​សម្លាប់​” បាន​លង​ក្រុម​វេជ្ជបណ្ឌិត​សារជាថ្មី ព្រោះថា ៖ វា​នៅ​កន្លែង​ដដែល​ទាស់​ត្រង់​ក្លាយ​ជា​ដុំ​សិលា​។​

ច្រើន​ឆ្នាំ​ហើយ​មាតា​រូប​នេះ​រង “​បាបកម្ម​” ឈឺ​ចុកចាប់​ហើយ​ក្អួត​រហូត​

​៣​ឆ្នាំ​កន្លង​ទៅ​ថ្មីៗ​នេះ ស្ត្រី​ជា​ម្តាយ​ឈឺពោះ​ពុំ​ឈប់ឈរ ហើយ​ក្អួតចង្អោរ​រហូត​។ នាង​បាន​ទៅ​ជួប​វេជ្ជបណ្ឌិត​ជាច្រើន តែ​គេ​ចេញ​វេជ្ជបញ្ជា​ថ្នាំ​… ក្រពះ​។​

​ក្រោយ​ការថត X-Ray ទើប​ដឹងថា ទារក​ក្នុង​ស្បូន​របស់​គាត់​វា​ពុំ​បាន​ចាកចេញ​ទៅ​ណា​ទេ​។ ភ្លាមៗ​នោះ​ក្រុម​គ្រូពេទ្យ​បាន​ប្រើ​ពេល ២​ម៉ោង​ដើម្បី​ជម្រះ “​បំណុល​ចាស់​”​។​

​បណ្ឌិត Nilesh Junankar ប្រាប់ថា ៖ តាមរយៈ​ការថត​ឆ្លុះ​នោះ​ឃើញ​ពោះវៀន​របស់គាត់​ត្រូវ​ស្ទះ​…​។ ធម្មតា​ទារក​ក្នុង​គភ៌​ប្រសិនបើ​វា​ស្លាប់ នោះ​វា​នឹង​រលួយ ថែម​ទាំង​អាច​នាំឲ្យ​មាន​ការឆ្លង​មេរោគ​។ ប៉ុន្តែ​ការណ៍​ដ៏​ចម្លែក​មួយ​នេះ គឺ​ទារក​នោះ​វា “​អប់​សព​” វា​ដោយ​ខ្លួនឯង តាមរយៈ​ការប្រមូលផ្តុំ​អំបិល ហើយ​ប្រែក្លាយ​ជា​…​ថ្ម​។​

ទារក​អាយុ ៤​ខែ បាន​ប្រែក្លាយ​ជា​…​ថ្ម ហើយ​មើលទៅ​វា​មាន​សរីរាង្គ​អវយៈវៈ​ជា​…​មនុស្ស​នៅ​ឡើយ​។​

​​ប្រការ​ញាក់សាច់​នោះ គឺ​ថ្វីបើ​មាន “​ទារក​ថ្ម​” នៅក្នុង​ពោះ​យ៉ាងនេះក្តី តែ​ស្បូន ដៃ​ស្បូន​របស់​ស្ត្រី​ជា​…”​ម្តាយ​” រូបនេះ មាន​សភាព​ធម្មតា​ទាំងស្រុង​។​

​នាង​ទម្លាយ​ប្រាប់ថា ៖ នាង​បាន​បាត់​រដូវ​តាំងពី ៥​ឆ្នាំក្រោយ​រំលូតកូន ព្រមទាំង​ងឿងឆ្ងល់​ណាស់ ដោយសារ​ពេលនោះ​ក្រុម​គ្រូពេទ្យ​ប្រាប់ថា គេ​បាន​យក “​ទារក​” នោះ​ចេញ​បាត់​ហើយ​៕ អាទិត្យ​

spot_img
×