មនុស្សសឹងតែគ្រប់គ្នាសុទ្ធតែដឹងថា បរិភោគមីកញ្ចប់ច្រើនមិនល្អសម្រាប់សុខភាព ។ ប៉ុន្តែថ្មីៗនេះ ការស្រាវជ្រាវមួយនៅកូរ៉េខាងត្បូង បានបញ្ជាក់ការបរិភោគមីកញ្ចប់មិនល្អសម្រាប់សុខភាពយ៉ាងដូចម្តេច ។
ការស្រាវជ្រាវអនុវត្តន៍លើមនុស្សជាង ១០.៧០០ នាក់ នៅកូរ៉េខាងត្បូង បង្ហាញថា បរិភោគមីកញ្ចប់អាចធ្វើឲ្យកើនហានិភ័យកើតជំងឺបេះដូង, ពិសេសគឺស្ត្រី, តាម popsugar ។
អ្នកចូលរួមការស្រាវជ្រាវទាំងអស់មានអាយុពី១៩ ទៅ ៦៤ ឆ្នាំ ។ កូរ៉េខាងត្បូងត្រូវបានចាត់ទុកថា ប្រទេសបរិភោគមីកញ្ចប់ច្រើនបំផុតលើពិភពលោក ។
លទ្ធផលត្រូវបានចុះផ្សាយលើទស្សនាវដ្តី Journal of Nutrition បង្ហាញថា ស្ត្រីបរិភោគមីកញ្ចប់ច្រើនក៏ងាយកើតជំងឺបំប្លែងជាង ។ នេះជាស្ថានភាពដែលក្នុងពេលតែមួយសីរាង្គលេចចេញកត្តាមានហានិភ័យបង្កជំងឺជាច្រើន ដូចជាធាត់, លើសឈាម, កូឡេស្តេរ៉ូលខ្ពស់, ជាតិស្ករក្នុងឈាមមិនស្ថិរភាព ។ ទាំងអស់សុទ្ធតែធ្វើឲ្យកើនហានិភ័យកើតជំងឺសរសៃឈាមបេះដូង, ស្ត្រូក និងទឹកនោមផ្អែម ។
ប៉ុន្តែការស្រាវជ្រាវឲ្យដឹងថា គ្រោះថ្នាក់ទាំងនេះសំខាន់កើតមានចំពោះស្ត្រីគឺពុំមែនបុរស ។ «ស្ត្រីបរិភោគមីកញ្ចប់តិចបំផុត២ដងក្នុង១សប្តាហ៍ មានហានិភ័យកើតជំងឺបំប្លែងខ្ពស់ជាង ៦៨% ការស្រាវជ្រាវបញ្ជាក់» ។
បរិមាណសូដ្យូមខ្ពស់ក្នុងមីកញ្ចប់ពុំមានប្រយោជន៍សម្រាប់សុខភាព ជារឿងត្រូវបានដឹងតាំងពីយូរ ។ តែកត្តាសំខាន់បង្កគ្រោះថ្នាក់គឺជាមី ។
ពួកអ្នកវិទ្យាសាស្ត្របានរកឃើញលទ្ធផលគួរឲ្យបារម្ភ ក្រោយពេលត្រួតពិនិត្យដំណើរការរំលាយមីកញ្ចប់ នោះគឺសរីរាង្គមនុស្សពិបាករំលាយអាហារដែលពេញទៅដោយសារធាតុថែទាំដូចជាមីកញ្ចប់ ។ សារធាតុថែទាំ ឬហៅថា TBHG ជាសារជាតិប្រឆាំងអុកស៊ីតកម្មរលាយក្នុងប្រេងខ្លាញ់ ។ វាជួយអូសបន្លាយអាយុអាហារ និងធ្វើឲ្យពិបាករំលាយជាងធម្មតា ។
ប៉ុន្តែ រឿងនេះពុំមានន័យថា យើងដាច់ខាតមិនត្រូវបរិភោគមីកញ្ចប់ ។ «បរិភោគ ១ ឬ ២ ដង ក្នុង១ខែ នោះមិនជាអ្វីឡើយ, តែបរិភោគ ២ ទៅ ៣ ដង ក្នុង១សប្តាហ៍ នឹងមិនល្អ», ពួកអ្នកស្រាវជ្រាវឲ្យដឹង ៕លីសា