Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ល្អ​មធ្យម​។ ការងារ​អំណោយផល​ល្អ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ក្នុង​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ឆ្នាំថោះ​។ ថ្ងៃនេះ​មានឱកាស​រកប្រាក់​ចំណូល​ច្រើន​។ មនោសញ្ចេតនា ពិបាក​អាច​បកស្រាយ​បានការ​យល់ច្រឡំ​របស់​គូស្នេហ៍ ប៉ុន្តែ​មិនគួរ​ស្ងៀមស្ងាត់ ព្រោះ​នឹង​ក្លាយជា​ទំនាស់​ឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​អ្នក​ទាំង​២​។ ទិស​នាំ​លាភ ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង លឿង​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ មានឱកាស​ថ្មី​ដើម្បី​ពង្រីក​បុព្វហេតុ មាន​ព័ត៌មាន​រីករាយ​យ៉ាងច្រើន​ក្នុង​ការងារ ប៉ុន្តែ​ត្រូវ​ប្រយ័ត្នប្រយែង​រាល់​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​។ ខ្ទង់​ចំណូល​សុទ្ធតែ​ល្អ អាច​វិនិយោគ​ភាគហ៊ុន​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​ក្តី​ស្រមៃ កុំ​ខ្ជះខ្ជាយ​ពេលវេលា​អង្គុយ​នៅតែ​ផ្ទះ គួរ​ព្យាយាម​ចេញ​ក្រៅ​ប្រាស្រ័យ​ទាក់ទង​ឲ្យ​បាន​ច្រើន​។ ទិស​នាំ​លាភ​អាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង​ក្រហម​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់​។ អាស្រ័យ​ដោយ​ការសហការ​ស៊ីសង្វាក់​គ្នា​ជាមួយ​មិត្តភក្តិ​រួមការ​ងារ ហេតុនេះ​កិច្ចការ​គ្រប់យ៉ាង​សុទ្ធតែ​ប្រព្រឹត្ត​ទៅដោយ​ងាយស្រួល ក៏ប៉ុន្តែ​ចាំបាច់​ត្រូវ​រៀនសូត្រ​បន្ថែម​ពី​អ្នកដទៃ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ខ្លួន​ទៅ​ថ្ងៃ​ខាងមុខ​ទៀត​។ ថ្ងៃនេះ​លទ្ធភាព​ក្តាប់​ឱកាស​វិនិយោគ​ល្អ​ណាស់​អាចជួយ​អ្នកបង្កើន​ចំណូល​។ មនោសញ្ចេតនា ស្រឡាញ់គ្នា ត្រូវ​ជឿជាក់ និង​គោរព​គ្នា​ទៅវិញទៅមក និង​ចេះ​ចែករំលែក​កំរិត និង​ការលំបាក​របស់​អ្នក​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ក្រហម​។ អ្នកយក​អាសា​ឆ្នាំ មមី​៕

​ឆ្នាំថោះ ៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​ប្រមូលផ្តុំ​ធ្វើ​ឲ្យ​បានល្អ កុំ​ធ្វេសប្រហែស​ព្រោះ​ងាយ​នឹងត្រូវ​ថ្នាក់ដឹកនាំ​ស្តីបន្ទោស​។ ពុំមាន​ឱកាស​ទាញ​ចំណូល​ថែម យក​ល្អ​មិនគួរ​វិនិយោគ​អ្វី​ឡើយ​នៅថ្ងៃនេះ​។ មនោសញ្ចេតនា កុំ​ដោយសារតែ​ពាក្យ​លេងសើច​របស់​អ្នកដទៃ​នាំ​ឲ្យ​មានការ​សង្ស័យ​គ្នា​ទៅវិញទៅមក​។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង លឿង , ស​។ អ្នក​យកអាសា​ឆ្នាំមមែ​៕

​ឆ្នាំរោង ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ទោះបី​មានឱកាស​តែ​ពិត​ឬ​ក្លែងក្លាយ​ពិបាក​ស្មាន​ត្រូវ​ប្រយ័ត្នប្រយែង​។ ថ្ងៃនេះ​ពុំ​សមស្រប​ធ្វើការ​សម្រេចចិត្ត​ណាមួយ​ជាង​ហិរញ្ញវត្ថុ​។ មនោសញ្ចេតនា ជា​ថ្ងៃ​ពោរពេញ​ដោយ​ភាព​រីករាយ និង​សុភមង្គល​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ខៀវ ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំម្សាញ់ ៖ រាសី​ស្រុតចុះ​។ សភាព​ផ្លូវចិត្ត​មិនល្អ​នាំ​ឲ្យ​អ្នក​ពិបាក​ប្រមូលផ្តុំ​អារម្មណ៍​បំពេញការងារ ជាងនេះទៀត​ងាយ​មួរ​ម៉ៅ ឬ​ប៉ះទង្គិច​ពាក្យសម្តី​ជាមួយ​អ្នកដទៃ​។ ថ្ងៃនេះ​អាចមាន​លាភ​តូច​មួយ​។ មនោសញ្ចេតនា ដោយសារតែ​សម្តី​មិនបាន​គិត​នាំ​ឲ្យ​គូស្នេហ៍​មិន​សប្បាយចិត្ត​ពេញ​១​ថ្ងៃ​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ខៀវ , ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំមមី ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​រីកចម្រើន​ល្អ មាន​ព័ត៌មាន​រីករាយ​ច្រើន​បានមក​ដល់​អ្នក ត្រូវបាន​ថ្នាក់លើ​ទុកចិត្ត អ្នក​រួម​ការងារ​ស្រឡាញ់​គាំទ្រ​។ ថ្ងៃនេះ​ការ​ខំប្រឹងប្រែង​ទាំង​ម្បា​ល​ម៉ាន​របស់​អ្នក​ពីមុនមក​ក៏ត្រូវ​បាន​តបស្នង​យ៉ាង​សក្តិសម ដោយ​ខ្ទង់​ចំណូល​សន្ធឹកសន្ធាប់​។ មនោសញ្ចេតនា​ត្រូវ​យកចិត្តទុកដាក់​ច្រើនជាង​ដល់​សុខភាព និង​ទឹកចិត្ត​របស់​គូស្នេហ៍​។ ទិស​ល្អ​ពាយ័ព្យ តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង លឿង​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំមមែ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​អាស្រ័យ​ដោយ​ទំនាក់ទំនង​សង្គម​ល្អប្រសើរ ហេតុនេះ​រាល់​ការលំបាក​តែងមាន​អ្នក​ជួយ​ជ្រោមជ្រែង​។ មានឱកាស​វិនិយោគ​ល្អ ដោយ​មិត្តភក្តិ​នាំមក​ឲ្យ​។ មនោ​ស​ញ្ចេ​ត ត្រូវ​ចេះ​ពេញ​ចិត្តនឹង​អ្វីដែល​ខ្លួន​កំពុងមាន កុំ​ឈរ​ភ្នំ​នេះ​សម្លឹង​ភ្នំ​នោះ​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ខៀវ ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំវក ៖ រាសី​ស្រុតចុះ​។ ការងារ​រវល់ ពិបាកធ្វើ​ឲ្យ​អ្នក​នឿ​ហត់ តានតឹង ត្រូវ​លៃ​ឲ្យ​មាន​ពេលវេលា​សម្រាក​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។ ប្រយ័ត្នប្រយែង​សេវាកម្ម​លុយកាក់​អាច​ជួប​រឿង​ស៊យ​។ មនោ​ស​ញ្ចេ​ត ពិបាក​រីកចម្រើន​ទៅមុខ​ក្នុង​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ដែល​ខ្លួន​លួច​ស្រឡាញ់​។ ទិស​ល្អ​ទិស​ខាងជើង តំណម​អាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ខៀវ​, ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំជូត​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ ។ ការងារ ត្រូវ​លើកកម្ពស់​ការប្រុងប្រយ័ត្ន​ដើម្បី​បញ្ចៀស​ធ្លាក់​ក្នុង​អន្ទាក់​សត្រូវ ត្រូវ​ប្រមូលផ្តុំ​ធ្វើ​ឲ្យ​បានល្អ​កិច្ចការ​របស់ខ្លួន​ធំ លូកលាន់​ក្នុង​រឿង​អ្នកដទៃ​។ ថ្ងៃនេះ​មាន​ហា​និ​យ​ភ័យ​ខាតបង់​ទ្រព្យសម្បត្តិ ដូច្នេះ​ត្រូវ​ប្រយ័ត្នប្រយែង​។ មនោសញ្ចេតនា ៖ មុនពេល​និយាយ​ត្រូវ​ពិចារណា​សិន​កុំ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​របស់​ដៃគូ​។ ទិស​ល្អ​ទិសអាគ្នេយ៍ តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង លឿង​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​មានឱកាស​ពង្រីក​សមត្ថ​ភាព កុំ​ឲ្យ​ខកខាន ព្រោះ​អ្នក​អាច​នឹងត្រូវ​បាន​ឡើង​ឋានៈ​ថ្មី​។ អាស្រ័យ​ដោយ​ប្រាជ្ញា និង​ថ្វីមាត់​អ្នកនឹង​អាច​រកបាន​ខ្ទង់​ចំណូល​យ៉ាងច្រើន​។ មនោសញ្ចេតនា ត្រូវ​ចាប់អារម្មណ៍​ដល់​ការយកចិត្តទុកដាក់រ​បស់​គូស្នេហ៍​ចំពោះ​អ្នក និង​តបស្នង​ទៅវិញ​ដោយ​មនោសញ្ចេតនា​កក់ក្តៅ ទើប​រក្សារ​បាន​សុភមង្គល​យូរអង្វែង​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ក្រហម ស្វាយ​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​មានឱកាស​បាន​ប្រាស្រ័យ​ជាមួយ​អតិថិជន ដ៏​មាន​សក្តានុពល អាច​សហការ​យ៉ាង​ល្អ​។ ថ្ងៃនេះ​រក​អ្វី​ក៏​ចំណេញ ចំណូល​ហូរ​ចូល​មិន​ដាច់​។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ​ផ្អែមល្ហែម​។ ទិស​ល្អ​ទិស​ខាងលិច តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ស ។ អ្នក​យកអាសា​ឆ្នាំរកា​៕

spot_img
×