នៅក្នុងក្របខ័ណ្ឌនៃផ្សារណាត់អាហរ័ណអន្តរជាតិលើកទី១ (CIIE 2018) នាយករដ្ឋមន្រី្តវៀតណាម Nguyễn Xuân Phúc បានជួបសន្ទនាជាមួយសម្ព័ន្ធក្រុមហ៊ុនធំៗរបស់ចិនក្នុងវិស័យហិរញ្ញវត្ថុ សំណង់ ហេដ្ឋារេចនាសម្ព័ន្ធ កាលពីថ្ងៃទី៤ ខែវិច្ឆិកា។

ប្រការដែលគួរឱកកត់សម្គាល់ឃើញថា នាយករដ្ឋមន្រី្តវៀតណាមប្រមូលផ្តុំទាក់ទាញក្រុមហ៊ុនធំៗរបស់ចិនលើវិស័យពីរ គឺហេដ្ឋារចនាសម្ព័ន្ធនិងការនាំចេញកសិជលផលទៅកាន់ទីផ្សារចិន ។ នាយករដ្ឋមន្ត្រីរូបនេះពោលថា ចាប់ពីបច្ចុប្បន្នរហូតឆ្នាំ២០២០ ជាមធ្យមក្នុងមួយឆ្នាំៗវៀតណាមត្រូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមានតម្លៃ ២៥.០០០លានដុល្លារ ហើយនេះគឺជាវិស័យប្រកបដោយសក្តានុពលចំពោះអ្នកវិនិយោគបរទេសក្នុងនោះមានប្រទេសចិន។ វិស័យនេះជាអាទិភាពចម្បងសម្រាប់អ្នកវិនិយោគអន្តរជាតិចំពោះវៀតណាម។
ទន្ទឹមនោះរដ្ឋាភិបាលវៀតណាមក៏ទាក់ទាញបណ្តាក្រុមហ៊ុនចិនក្នុងការនាំចូលកសិជលផលរបស់វៀតណាមទៅកាន់ ទីផ្សារប្រទេសចិន។
ប្រទេសវៀតណាមមានគោលនយោបាយទាក់ទាញការវិនិយោគ ដោយបញ្ចៀសការខ្ចីបុលពីបរទេសដើម្បីអភិវឌ្ឍប្រទេសរបស់ខ្លួន។
តាមក្រសួងហិរញ្ញវត្ថុវៀតណាមឱ្យដឹងថា វៀតណាមបានជំពាក់ចិន ៦.០០០លានដុល្លារ ក្នុងចំណោមបំណុលរួមប្រមាណ១០០ពាន់លានដុល្លារ ហេតុនេះគេបានប្តូរពីគោលនយោបាយប្រាក់កម្ចី មកកាន់ការទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគច្រើនយ៉ាង។
របាយការណ៍ស្តីពីការទាក់ទាញនិងប្រើប្រាស់ប្រាក់កម្ចី ODA ក្នុងដំណាក់កាល 2018-2020 បានសរសេរថា៖ «…ឥណទានអាទិភាពរបស់ចិនស្រដៀងនឹងខ្ទង់ឥណទាននីហរ័ណដែរ វាជាខ្ទង់ប្រាក់កម្ចីមានលក្ខខណ្ឌ (ក្រុមហ៊ុនចិនជាអ្នកអនុវត្តន៍ ហើយលក្ខខណ្ឌនៃប្រាក់កម្ចីទាបជាងប្រៀបនឹងកម្ចី ODA របស់ប្រទេសផ្សេងទៀត។ អត្រាការប្រាក់ប្រមាណ ៣ភាគរយក្នុងមួយឆ្នាំ ចំណាយកិច្ចសន្យា ០,៥ ភាគរយ ចំណាយគ្រប់គ្រង ០,៥ ភាគរយ រយៈពេលខ្ចី ១៥ឆ្នាំ ហើយអាចពន្យារពេលបាន៥ឆ្នាំ។
ដូចគ្នានេះដែរ កម្ចីរបស់ដាណឺម៉ាក គឺ ០ភាគយ អេស្ប៉ាញ ០,២ ភាគរយ ជប៉ុន 0,6-1,2% បារាំង ១,០៤ភាគរយ អាលឺ្លម៉ង់ ០,៧៥ភាគរយ ឥណ្ឌា ១,៧៥ ភាគរយ។ល។ ហើយវាកាន់តែឃ្លាតឆ្ងាយនឹងអត្រាការប្រាក់របស់បណ្តាអង្គការអន្តរជាតិដែលស្ថិតក្នុងចន្លោះ 1,3-1,8%/ឆ្នាំ ហើយរយៈពេលឱ្យខ្ចីដល់ទៅ៣០ឆ្នាំ ហើយអាចពន្យារពេលយ៉ាងតិច៥ឆ្នាំ៕សូយន