នេះជារឿងដ៏សង្វេក និងរន្ធត់ខ្លោចផ្សាបំផុតមួយ ដែលប្តីប្រពន្ធ១គូបានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវស្លាប់ទាំងពីរ បន្ទាប់ពីរថយន្តដឹកសំរាមក្រុមហ៊ុនកៃយ៉ា បានបើកបុកម៉ូតូរបស់ពួកគាត់ពីក្រោយ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ អធិរាជ ហ្វេសបុក យោ ចាន់ធូ បានបង្ហោះឲ្យដឹងពីហេតុការណ៍ដ៏រន្ធត់នេះ ជាមួយនឹងសំណេររៀបរាប់ទាំងក្តុកក្តួលអួងណែនដើមកថា៖
«ព្រះអើយស្លុត់ចិត្ដណាស់??ប៉ារម៉ាក់លាកូនរហូតហើយ?? ប៉ារម៉ាក់សុំទោសផងណាកូនដោយមិនជួបមុខកូនមិនលាកូន??ចាប់ពីពេលនេះទៅកូនត្រូវកំព្រារប៉ាម៉ាក់រហូតហើយ??
សៀមរាប៖ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកសំរាមក្រុមហ៊ុនកៃយ៉ា និងម៉ូតូម៉ាកឌ្រីមសង់ បើកបរស្របទិសគ្នាពីកើតទៅលិច ដែលជិះ៣នាក់ប្តីប្រពន្ធនិងកូន បណ្តាលឲ្យកូនរបួសធ្ងន់ ចំណែកប្រពន្ធស្លាប់បានស្លាប់នឹងកន្លែងចំណែកប្ដីបានស្លាប់ក្រោយបញ្ជូនទៅមន្ទីពេទ្យ?។ ស្ត្រីជនរងគ្រោះដែលស្លាប់មានឈ្មោះ ឈឿន សុខសាន្ត អាយុ២៦ឆ្នាំ មុខរបរលក់មាន់អាំង។
សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកម៉ូតូនិងរថយន្តមក រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕» ដោយ៖ ចន្ទី