អតីតប្រធានភ្នាក់ងារស៊ើបអង្កេតរបស់ចិន ឈ្មោះ Ma Jian ត្រូវបានកាត់ទោសឲ្យជាប់គុកមួយជីវិតពីបទឧក្រិដ្ឋមក្មជាច្រើនរួមមាន ការទទួលយកសំណូក និងការផ្តល់ពត៌មានសម្ងាត់។
លោក Ma Jian ត្រូវបានរដ្ឋាភិបាលចិនដាក់ឲ្យស្ថិតក្រោមការស៊ើបអង្កេតកាលពីឆ្នាំ ២០១៥ និងត្រូវបានបណ្តេញចេញពីបក្សកុម្មុនិស្តចិនមួយឆ្នាំក្រោយមក។
គាត់បានសារភាពកំហុស ដូច្នេះនឹងមិនធ្វើការប្តឹងឧទ្ធណ៍នោះទេ។ នេះបើតាមការបញ្ជាក់របស់តុលាការក្នុងខេត្ត Liaoning។
លោក Ma Jian គឺជាអនុរដ្ឋមន្ត្រីនៅក្នុងក្រសួងសន្តិសុខរដ្ឋដែលមើលការខុសត្រូវលើប្រតិបត្តិការបរទេស និងការស៊ើបអង្កេតប្រឆាំង។
សូមបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់របស់បក្សកុម្មុនិស្តចិនត្រូវបានធ្លាក់ជាដំណែងជាច្រើនាក់ ដែលវាជាផ្នែកមួយនៃការជំរុញការប្រឆាំងអំពើពុករលួយរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង៕ សុភ័ក្ត្រ
ប្រភព៖ BBC