ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៨កន្លងមកនេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានមូលនិធិបរិច្ចាគ ពីសប្បុរសជនបានចំនួនប្រមាណ១៨លានដុល្លារ និងដីមួយកន្លែងទំហំជាង១៣៧០ម៉ែត្រក្រឡាមានតម្លៃ៨លានដុល្លារ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល លើកទី ១ មូលនិធិគន្ធបុប្ផាកម្ពុជា នារសៀលថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំផ្ទេរថវិកាចំនួនប្រមាណ ១០២ពាន់លានរៀល ជូនមូលនិធិគន្ធបុប្ផាថែមទៀត បន្ថែមលើវិភាគទានដំបូង របស់រាជរដ្ឋាភិបាល ចំនួនជាង៤០ពាន់លានរៀល ដូច្នេះមូលនិធិ
គន្ធបុប្ផាកម្ពុជា គិតត្រឹមខែមករា ឆ្នាំ២០១៩នេះ មានចំនួនសរុប១៤២ពាន់ លានរៀល៕ ដោយ ៖ បញ្ញាស័ក្តិ
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល លើកទី១ នៃមូលនិធីគន្ធបុប្ផាកម្ពុជា៖