ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃសៅរ៍ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ មាននាវាទេសចរណ៍ ០១ គ្រឿង ឈ្មោះ Marella Discovery ដែលជានាវាទី១០ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
នាវាទេសចរណ៍នេះ មានផ្ទុកអ្នកដំណើរ ១.៧៩០នាក់ (ស្រី ៩៣៩នាក់) និងនាវិកចំនួន ៧៦០នាក់ (ស្រី ១៣២ នាក់)។
មន្ត្រីនគរបាលអន្តោប្រវេសន៍ដដែល បន្តថា នាវាទេសចរណ៍ខាងលើនេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ៧យប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយឆ្ពោះទៅកាន់កំពង់ផែ Ho Chi Minh ប្រទេសវៀតណាម៕ ដោយ៖ ដែន សីមា