ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់ដែលមានជំងឺសរសៃប្រសាទជាង២០ឆ្នាំមកហើយ បានសម្រេចចិត្តចងករសម្លាប់ខ្លួនចោលកូន៤នាក់និងប្តីនៅជញ្ជាំងខ្ទមរបស់ខ្លួន។ដែលករណីចងករសម្លាប់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៩នេះនៅត្រង់ចំណុច ខ្ទមរបស់ខ្លួននៅក្នុងភូមិ ត្រោក ឃុំ កំពង់ចំឡង ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។
លោក សេក យ៉ាន មេឃុំកំពង់ចំឡងបានមានប្រ សាសន៍ឲ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះ ទន់ សុភី ភេទស្រី អាយុ ៤២ឆ្នាំកូន៤នាក់និងប្តីមុខរបរជាកសិកររស់នៅភូមិឃុំកើតហេតុខាងលើហើយស្ត្រីរងគ្រោះខាងលើដោយជាមនុស្សសរសៃប្រសាទត្រូវក្រុមគ្រួសារធ្វើខ្ទមចាក់សោអោយនៅក្នុងខ្ទមតែម្នាក់អស់រយះពេលច្រើនឆ្នាំមកហើយព្រោះដោយសារតែជំងឺសរសៃប្រសាទគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន។
លោកមេឃុំបានមានប្រសាសន៍ឱ្យដឹងទៀតថា ៖ ដោយមួយរយះនេះក្រុមគ្រួសារបានដោះសោឲ្យបានជិតមួយខែប៉ុណ្ណោះស្រាប់តែនៅថ្ងៃកើតហេតុឃើញស្ត្រីរងគ្រោះចងករនិងក្រម៉ាស្លាប់បាត់បង់ជីវិតទៅហើយនៅជញ្ជាំងខ្ទមបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះធ្វើកោសលវិច្ឆ័យលើសាកសព។ ក្រោយពីពិនិត្យសាកសពរួចមកសមត្ថកិច្ចបានបញ្ជាក់ថាពិតជាចងករដោយខ្លួនឯងមែន។រីឯសាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ វ៉ៃកូ