Friday, February 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្អែក​ជា​ថ្ងៃ​ដែល​នារី​ជប៉ុន​ពិបាកចិត្ត ព្រោះ​តែ​ត្រូវ​ទិញ​កាដូ Valentine ឲ្យ​មនុស្ស​ប្រុស​…​មួយ​ហ្វូង​!

​នារី​ជប៉ុន​កំពុងតែ​ខំ​ប្រឆាំងនឹង girl choco -​ប្រពៃណី​ដែល​ភាគី “​ទន់ខ្សោយ​” នៅ​ប្រទេស​នេះ ត្រូវ​ចំណាយ​រាប់ពាន់​យ៉េន​ដើម្បី​ស្ករ​សូកូឡា​កាដូ​មិត្តភក្តិ​ប្រុសៗ​ក្នុង​ថ្ងៃ Valentine ។​

​នារី​ជប៉ុន​ពិតជា “​ឈឺក្បាល​” រឿង​សូកូឡា​កាតព្វកិច្ច​ថ្ងៃ Valentine ។​

​ប្រពៃណី​ជប៉ុន​មាន​ឈ្មោះ​ថា Girichaco គឺ​តម្រូវឲ្យ​នៅ​ថ្ងៃ Valentine នេះ នារីៗ​មាន​ភារកិច្ច​ត្រូវ​ជូន​កាដូ ហើយ​កាដូ​នោះ​គឺ​សូកូឡា ។​

​ប្រសិនបើ​ប្រុសៗ​នោះ​ជា​ប្តី ជា​សង្សារ កូនប្រុស​បងប្អូន​ប្រុស​មិន​ថា​ទេ តែ​នៅ​ថ្នាក់​លើ​អ្នក​រួម​អាជីព​មិត្ត​ប្រុស​ធម្មតា​ក៏​ត្រូវ​…​កាដូ​ដែរ ។​

​តាម​អត្ថន័យ​ដំបូង​នោះ​ការជូន​កាដូរ​វា​ជា​ការបង្ហាញ​ទឹកចិត្ត​ដឹងគុណ​រាប់អាន​ជ្រាលជ្រៅ តែ​ដល់​ពេល​នេះ នារីៗ​ជប៉ុន​មាន​អារម្មណ៍​ថា ពួកគេ​កំពុង​ត្រូវ “​ចាប់បង្ខំ​” និង​ជា​រឿង​ដែល​មិន​…​ស្មើភាព ។​

​តាម Guardian ស្ត្រី​ជប៉ុន​ម្នាក់ៗ​ច្រើន​ចំណាយ​អស់​រាប់ពាន់​យ៉េន សម្រាប់​ប្រពៃណី​នេះ ក្នុង​ថ្ងៃ ១៤ កុម្ភៈ ថ្ងៃ​ដែល​ក្រុម​អ្នក​ផលិត​សូកូឡា ប​នា​ចលនា​បង្កើត​…​ទម្លាប់ ធ្វើឲ្យ​ក្លាយជា​ប្រពៃណី​តាំងពី​អំឡុង​ទសវត្សរ៍ ១៩៥០​មក ។​

​លើសពី​នេះ​ពួកគេ​ក៏​បាន​បំផុស​ឲ្យមាន​ចលនា​ឆ្លើយតប​ពីភាគី​បុរស​នា​អំឡុង​ឆ្នាំ ១៩៨០ ជា​កិច្ច​ឆ្លើយតប ។ វា​ត្រូវ​បាន​គេ​ហៅថា Valentine ។ នៅ​ថ្ងៃ​ទី ១៤ មីនា -១​ខែ​ក្រោយ​មក ។

​ឥឡូវ​ចំពោះ​នារីៗ​ជប៉ុន​នោះ girichoco គ្មាន​នៅ​ជា​តម្លៃ​ប្រពៃណី​ទៀត​ទេ ហើយ​ក្រុមហ៊ុន​ខ្លះ​បាន​ហាម​មិន​ឲ្យ​នារីៗ​កាដូ​ឲ្យ​បុរសៗ ។​

​តាមរយៈ​នោះ​គេ​ទើប​ដឹងថា ឆ្នាំ ២០១៩ ជប៉ុន​ស្ថិត​នៅ​លំដាប់ ១១០/១៤៩ អំពី​យេនឌ័រ -​ស្ថិតនៅក្រោម​ឥណ្ឌា​ទៅទៀត ព្រោះតែ​ប្រពៃណី (​មិន​ចាប់​បង្ខំ មាន​ទោសទណ្ឌ​) តឹងរ៉ឹង​មួយចំនួន ពុំ​ងាយ​កែសម្រួល​នោះ ៕ ចន្ទ្រា​

×