ថ្មីៗនេះតាម Next Shark ក្រុមនិស្សិតនៅសកលវិទ្យាល័យ Towson រដ្ឋ ryland អាមេរិក បានថ្នាំងថ្នាក់នឹងការរំខានជាបន្តបន្ទាប់ដោយស្ត្រីវ័យជាង ៥០ឆ្នាំម្នាក់ ។ តាមនោះគឺស្ត្រីនេះ ភ័យខ្លាចកូននៅលីវយូរឆ្នាំពេក ទើបគាត់សម្រេចចិត្តកាន់រូបថតរបស់កូនប្រុសដើរពាសពេញលសាលា ។ ហើយឲ្យជួបតែនិស្សិតស្រីៗ គាត់ប្រាស្រ័យនឹងពួកគេភ្លាម ហើយសួរត្រង់ៗថា តើចង់យកកូនគាត់ជាសង្សារដែរឬទេ ។
ពេលនេះប៉ូលិសបានសំណូមពរឲ្យស្វែងរកព័ត៌មានពីស្ត្រីខាងលើដើម្បីសំណូមពរ…នាងបញ្ឈប់ទង្វើរបែបនេះភ្លាម! ។
នាយប៉ូលិសនៃសកលវិទ្យាល័យ Towson បានសរសេរអ៊ីមែលជាច្រើន ដោយប្រកាសថា ៖ “និស្សិតជាច្រើនបានរាយការណ៍ពីស្ត្រីម្នាក់តែងយករូបថតកូនប្រុសខ្លួនថតក្នុងទូរស័ព្ទ ហើយសួរពួកគេថា ចង់បានគាត់ជាសង្សារទេ ។ មុខសញ្ញាមានវ័យជាង ៥០ឆ្នាំ សក់ខ្លី ពាក់វ៉ែនតា ស្លៀកខោខូវប៊យពណ៌ខៀវ អាវដៃវែង ហើយស្បែកជើងពណ៌ក្រម៉ៅកន្សែងរុំកច្រើនពណ៌ហើយកាន់អាវក្រៅពណ៌ខ្មៅ ។ ប្រសិនមានអ្នកណាឃើញស្ត្រីនោះ មេត្តាទាក់ទងនឹងប៉ូលិសភ្លាម (ទោសទណ្ឌគឺធ្វើការព្រមាន!) ។
ទឹកចិត្តម្តាយគឺបែបនេះឯង តែរបៀបដែលគាត់ធ្វើមិនត្រឹមរំខានដល់អ្នកដទៃទេ សូម្បីកូនប្រុសគាត់ក៏ប្រាកដជាមិនសប្បាយចិត្តដែរ… ប៉ុន្តែនេះគឺទឹកចិត្តម្តាយណា៎! ៕ ចន្ទ្រា