ថ្មីៗនេះ សហគមន៍អ៊ីនធើរណែត នៅហ្វីលីពីនបានរន្ធត់ចិត្ត ព្រោះស្ត្រីម្នាក់ដែលតុបតែងដូចជាបុរសពិតៗ បែរជាបែក «ទឹកភ្លោះ» កើតកូននៅកណ្តាលផ្លូវ ។
ដៃរបស់នាងបានត្រកងទារក ហើយទឹកមុខរបស់នាងពិតជាគួរឲ្យអាណិតខ្លោចចិត្ត ។ កែវភ្នែកងាកចុះឡើង សម្តែងការអង្កករសុំ…ជំនួយ ។
ដំបូងឡើយ មនុស្សមួយចំនួន បែរជាយកទូរស័ព្ទ មកថតរឿងចម្លែក ដែលគេនឹកស្មានថា…បុរសសំរាលកូន! ។ ក្រោយមក អ្នកដែលបង្ហោះរឿងនេះ បានរងការរិះគន់យ៉ាងចាស់ដៃ ។ ក្នុងនោះ អ្នកខ្លះថែមទាំងជេរប្រទេចយកតែម្តង ។
ស្របពេលនោះ មានមនុស្សមួយចំនួន បានស្ទុះស្ទារមកជួយអ្នកទាំងពីរ បញ្ជូនទៅមន្ទីរពេទ្យ ។ ឥឡូវនេះ ម្តាយកូនរបស់គេ មានសុខភាពល្អប្រសើរហើយ ៕ រក្សា