រដ្ឋអាមេរិចចំនួន ១៦ ដែលដឹកនាំដោយរដ្ឋកាលីហ្វញ៉ាបានធ្វើការប្តឹងរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញការសម្រេចចិត្តរបស់គាត់ក្នុងការប្រកាសដាក់ប្រទេសក្នុងគ្រោះអាសន្ន ដើម្បីយកថវិការចំណាយលើការសាងសង់ជញ្ជាំងព្រំដែនជាមួយនឹងប្រទេសមិចស៊ិចកូ។
បណ្តឹងនោះត្រូវបានដាក់ទៅកាន់តុលាការនៃមណ្ឌលខាងជើងនៃរដ្ឋកាលីហ្វញ៉ា។
ការប្តឹងនោះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពេល លោក ដូណាល់ ត្រាំបានប្រើប្រាស់អំណាច ដើម្បីគេចពីសភា និងយកថវិការសម្រាប់ចាយលើគំរោងកសាងជញ្ជាំងព្រំដែន ដែលជាការសន្យាដ៏សំខាន់របស់លោក ក្នុងយុទ្ធនាការបោះឆ្នោតកាលពីឆ្នាំ ២០១៦។
បក្សប្រជាធិបតេយ្យបានប្តេជ្ញាថានឹងធ្វើការតវ៉ា ដោយប្រើប្រាស់គ្រប់មធ្យោបាយ។
អគ្គវេធាវីរដ្ឋកាលីហ្វញ៉ា ឈ្មោះ Xavier Becerra បានថ្លែងថា ពួកគេប្តឹងលោកត្រាំទៅតុលាការ គឺដើម្បីរារាំងគាត់ពីការប្រើប្រាស់អំណាចប្រធានាធិបតីខុស។
សូមបញ្ជាក់ថា ប្រធានាធិបតី ដូណាល់ ត្រាំកាលពីពេលថ្មីៗនេះ បានប្រកាសពីគំរោងប្រកាសដាក់ប្រទេស
ក្នុងគ្រោះអាសន្ន ក្រោយពេលសភាបដិសេធក្នុងការផ្តល់ថវិការលើគំរោងរបស់គាត់៕ សុភ័ក្ត្រ
ប្រភព៖ BBC