Monday, December 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ពាណិជ​កម្ម ប្រាប់​ពី​តម្លៃ​ប្រេង​ដែល​ត្រូវ​លក់​ចាប់ពី​ថ្ងៃ​ទ 16 ដល់​ថ្ងៃទី 31 ខែមីនា ,​តម្លៃ​ប្រេង​នៅតែ​បន្ត​ឡើងថ្លៃ​

​ភ្នំពេញ​ ៖ ​ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្តី ជូនដំណឹង​ស្តីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ​ ។

ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី 18 ខែមីនា​នេះ បាន​បញ្ជាក់ថា ផ្អែក​តាម​តម្លៃ​មធ្យម​ប្រង​ឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ពីថ្ងៃ​ទី 16 ដល់​ថ្ងៃទី 31 ខែមីនា​ឆ្នាំ 2019 នឹងត្រូវ​លក់ 3810 រៀល​ក្នុង​មួយ​លីត្រ សម្រាប់​សាំង​ធម្មតា ea92 និង 3710 រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត ដើម្បី​ជួយ​សម្រួល​ដល់​ផលវិបាក​របស់​ប្រជាជន និង​ដោយមាន​ការចូលរួមចំណែក ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ នៅ​កម្ពុជា​ចំនួន 4 សេន​ដុល្លារ ក្នុង​មួយ​លីត្រ ដូច្នេះ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ សម្រាប់​អនុវត្ត​ចាប់​ព​ថ្ងៃទី 16 ដល់​ថ្ងៃទី 31 ខែមីនា​ឆ្នាំ 2019 នឹង​ចុះមក​ត្រឹម 3650 រៀល​ក្នុង​មួយ​លីត្រ​សម្រាប់​សាំង​ធម្មតា ea92 និង 3550 រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត ។ សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម មិនមែនជា​អ្នកកំណត់​ថ្លៃ លក់រាយ​ប្រេងឥន្ធនៈ នៅ​កម្ពុជា​ទេ ក្រសួង​គ្រាន់តែ​ស្រង់តម្លៃ​ឡើង​ចុះ នៃ​ប្រេង​តាម​ទីផ្សារ​អន្តរជាតិ មក​គណនា​តាម​ប្រកាស​ដូច​មាន​ក្នុង​ឯកសារយោង​ខាងលើ​តែប៉ុណ្ណោះ​ ៕ ​ដោយ​ ៖ កូ​ឡាប

×