Monday, December 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ថៃ ​២​ នាក់ ពាក់​ព​ន្ធ័​ករណី​បំផ្ទុះ​ថ្ម​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​

​ខេត្ត​ត្បូងឃ្មុំ ​៖ ជនសង្ស័យ​ជា ជនជាតិ​ថៃ​២​នាក់ ត្រូវបាន​នគរបាល​ឃាត់ខ្លួន ក្រោយពី​មាន​ករណី​បំផ្ទុះ​ថ្ម​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​១​នាក់ នៅត្រង់ចំណុច​ការដ្ឋាន​ម៉ា​ស៊ីន​កិន​ថ្ម​សំភារ​:​សំណង់ របស់​ក្រុមហ៊ុន ឆៃ​ណា​រ៉ូ​ត​អ៊ែន​ប្រ៊ី​ត​ខុម​ប្រេ​សិន​(ChinaRoad andBride Cita tion) ស្ថិតនៅ​ភូមិ​អណ្តូង​ល្វេ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩​។​

ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩ ក្រោយ​ទ​ទួ​ុ​ល​បាន​ព័ត៌មាន​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ សហការ​ជា​មួ​ុ​យ​កម្លាំង​ជំនាញ នៃ​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដឹកនាំ​ដោយ​លោក ប៉ុក តារា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​ចុះទៅ​កន្លែងកើតហេតុ ធ្វើការ​ស្រាវជ្រាវ​ពិនិត្យ​ឃាត់​ខ្លួ​​ន មនុស្ស​ចំនួន​២​នាក់ ជនជាតិ​ថៃ​ជា​ប្រធាន​បច្ចេកទេស​ខួង​រណ្ដៅ​ថ្ម​និង​អ្នក​បំផ្ទុះ​។ ជនសង្ស័យ​១.​ឈ្មោះ​ព្រី​រ៉ាត់​ម៉ា​ថា​វ៉ុ​ន (PRIRA TMA THAWORN )​ប្រធាន​បច្ចេកទេស​បំផ្ទុះ ២.​ឈ្មោះ​កេ​ត​សេនី ប៊​ន​ម៉ា (KETSENIBUNMA ប្រធាន បច្ចេកទេស​ខួង​រណ្ដៅ​បំផ្ទុះ​។

​សូមបញ្ជាក់ថា នៅ​​ថ្ងៃទី​ 15 ​មីនា​ 2019 ​វេលា​ម៉ោង​17:10​នាទី នៅ​ការដ្ឋាន​កិន​ថ្ម​(​ចិន​)​ឈ្មោះ ឆៃ​ណា​រ៉ូ​ត​អ៊ែន​ប្រ៊ី​ត​ខុម​ប្រេ​សិន ស្ថិតនៅ​ភូមិ​អណ្តូង​ល្វេ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មានការ​បំផ្ទុះ​ថ្ម ផ្លោង​ដុំថ្ម​ចម្ងាយ​ប្រហែល​250​ម៉ែត្រ ធ្លាក់​មក​ត្រូវ​ចំក្បាល ឈ្មោះ ជុំ រចនា ភេទ ប្រុស អាយុ ​29 ​ឆ្នាំ ជាតិខ្មែរ​មុខរបរ​បើកបរ​រថយន្ត​បែន​ដឹក​ថ្ម ឲ្យ​ក្រុមហ៊ុន​ខាង​លើ ។ ជនរងគ្រោះ​មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​(​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​) ​នៅ​និង​កន្លែង​ ។​

​បច្ចុប្បន្ន​ជនបង្ក​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ចាត់​តាម​នីតិវិធី​ ៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

×