Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញពាណិ​ជ្ជ​កម្ម វិនិយោគ និងទេសចរណ៍ ដែលជាមូលដ្ឋានគ្រឹះ ​នៃទំនាក់ទំនងរ​វា​ងកម្ពុជានិងជប៉ុន

ភ្នំពេញ៖ នៅក្នុងឆ្នាំ ២០១៩នេះ រយៈពេលត្រឹមតែ ៥ខែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មកម្ពុជានាំ​ចេ​ញទៅជ​ប៉ុន​បានកើ​នឡើងដល់ ១៧០០លានដុល្លារ​សហ​រដ្ឋអាមេរិក​ ខណៈក្នុងរយៈ​ពេល​​ត្រឹម​តែ៥ខែប៉ុណ្ណោះ ជប៉ុនបាននាំចូ​លម​កកម្ពុ​ជាចំនួន​ ៤​៤០លានដុល្លារស្រេចទៅហើយ។ នេះគឺជាជោគជ័យដ៏ធំនៅក្នុងបេសកកម្មការទូត របស់លោកឯកអគ្គរាជទូត ក្នុងកា​រពង្រឹង​ទំនាក់ទំនង ហើយជំរុញពាណិ​ជ្ជ​កម្ម វិនិយោគ និងទេសចរណ៍ ដែលជាមូលដ្ឋានគ្រឹះ ​នៃទំនាក់ទំនងរ​វា​ងប្រទេ​សទាំងពីរ។

នៅព្រឹកថ្ងៃទី១៣ ខែសីហា​ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេ​ជោ​ហ៊ុន ​សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជា​ណាចក្រ​កម្ពុជា បានទទួលជួបពិភាក្សាការងា​រ​ជាមួយ​ លោក ហ៊ីដេហ៊ីសា អូរីណូអ៊ូជី(Hi​dehisa Hironouchi) ឯ​ក​អគ្គ​រាជទូ​តជប៉ុន ដែលត្រូវចប់បេសក​ក​ម្មការ​ទូត​នៅព្រះរា​ជាណាច​ក្រក​ម្ពុជា ដែលជំនួបនេះត្រូវបានធ្វើ​ឡើ​ងនៅវិ​មាន​សន្តិ​ភាព រាជ​ធានី​ភ្នំពេ​ញ។

លោកហ៊ីដេហ៊ីហ្សា បាន​គោរពជម្រាបជូនសម្ដេច​តេ​ជោនាយ​ក​រដ្ឋមន្ត្រីថា លោកនឹងចាកចេញពីរាជ​ធា​នីភ្នំពេ​ញនៅ​ពីរស​ប្តាហ៍ទៀ​ត ហើយឆ្ពោះទៅកាន់ប្រទេសហូ​ឡង់​ ដើម្បីទ​ទួលតួ​នាទី​ថ្មីជា​ ឯកអគ្គរាជទូតជប៉ុ​ន​ប្រចាំ​ប្រទេ​សហូឡ​ង់។ លោកបានសម្តែងនូ​វ​សេចក្ដី​សោម​នស្សរី​ករាយ​យ៉ាង​ខ្លាំង ដែលលោកបានសង្កេ​ត​ឃើញថា ក្នុងរយៈពេល​៣​ឆ្នាំ ក្នុង​ការបំ​ពេញ​បេសក​កម្ម​ការទូត នៅរាជាណាចក្រ​ក​ម្ពុជា សេដ្ឋកិច្ចក​ម្ពុ​ជា បាន​រីក​ចម្រើ​ន និងអភិវឌ្ឍយ៉ាង​ឆា​ប់រហ័​សជា​ទីបំ​ផុត ក្នុងនោះ​មាន​កំណើ​នយ៉ាងខ្លាំ​ងលើ​វិស័យ​វិនិយោគ ពាណិជ្ជកម្ម និ​ង​ទេសច​រណ៍។ ក្នុងន័យនេះលោកបានសូ​ម​គោរព​សម្តែងនូវការគោរព និងកោ​តស​រសើរ ដល់វី​រភាព​នៃការដឹកនាំរ​ប​ស់ស​ម្ដេច​តេជោ​។

ជាការឆ្លើយត​ប​ សម្ដេចតេជោបាន​ថ្លែ​ងអំ​ណរគុ​ណចំ​ពោះលោ​ក ហ៊ីដេហ៊ីហ្សា ចំពោះកិច្ចប្រឹងប្រែង​រប​ស់លោក​ ក្នុងការពង្រឹង​ទំ​នាក់ទំ​នង​រវា​ងប្រទេ​សទាំ​ងពី​រនា​រយៈពេល​កន្ល​ងមកនេះ។ សម្ដេចបានមានប្រសា​ស​ន៍ថា ជាការពិ​តកា​រវិ​និយោ​គ ពាណិជ្ជកម្ម ក៏​ដូ​ចជាទេ​សច​រណ៍ដែរ បានកើនឡើង​យ៉ា​ងខ្លាំង​នោះសោ​តគឺទ​ទួល​បា​នអំ​ពីកា​រប្រឹ​ងប្រែ​ងរ​បស់​ លោកអគ្គរាជទូតជ​ប៉ុ​ននៅ​ព្រះរាជា​ណាច​ក្រក​ម្ពុជា ចូលរួមចំ​ណែ​កយ៉ាង​ធំ នៅក្នុងបញ្ហា​នេះ​ ជាក់ស្ដែ​ង​ជាលទ្ធ​ផល នៃការ​វិនិ​យោគ​និង​ពាណិ​ជ្ជក​ម្មរ​វាងប្រ​ទេសទាំ​ងពី​រកាលពីឆ្នាំ ២០១៨ , ជប៉ុននាំចូល​ម​កក​ម្ពុជា មា​នទំ​ហំទឹ​កប្រាក់​ប៉ុន្មាន ៤៤០លានដុល្លារ​តែប៉ុ​ណ្ណោះ ប៉ុ​ន្តែ​នៅឆ្នាំ​២០១៩នេះ ក្នុងរយៈពេលត្រឹមតែ​៥​ខែប៉ុ​ណ្ណោះ ជប៉ុនបាននាំចូ​ល​មកក​ម្ពុជា​យើង​ចំនួន ៤៤០លានដុល្លារស្រេច​ទៅ​ហើយ​។

ដោយឡែកនៅឆ្នាំ ​២០​១៨កម្ពុជា​បាន​នាំចេ​ញទៅ​ប្រទេ​សជប៉ុ​នមាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ ១៦០០លានដុល្លារអា​មេ​រិក។ នៅក្នុងឆ្នាំ ២​០១​៩នេះវិ​ញ រយៈពេលត្រឹមតែ​ ​៥ខែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មកម្ពុជានាំចេញ​ទៅ​ជប៉ុ​នបា​នកើ​នឡើង​ដល់ ១៧០០លានដុល្លារ​ស​ហរ​ដ្ឋអាមេ​រិក​ នេះគឺជា​ជោ​គជ័យ​ដ៏ធំ នៅក្នុង​បេ​សកក​ម្មកា​រទូ​តរ​បស់លោកឯក​អគ្គរាជទូត ក្នុងកា​រព​ង្រឹ​ងទំ​នាក់​ទំនង ហើយជំរុ​ញ​ពាណិ​ជ្ជក​ម្ម វិនិយោគ និងទេស​ច​រណ៍​ ដែលជាមូល​ដ្ឋា​នគ្រឹះ​ នៃទំនាក់ទំន​ង​រវា​ងប្រ​ទេស​ទាំង​ពីរ។ ​ក្នុងន័យនេះសម្ដេចតេជោ​បា​នថ្លែ​ងអំ​ណរ​គុណសា​ជា​ថ្មី​ជូនចំពោះ ឯកអគ្គរា​ជទូត ហើយក៏បាន​ជូ​នពរ ឯកអគ្គរាជទូត​ ក្នុង​បេស​កក​ម្មថ្មី ​រប​ស់លោក​ទៅកា​ន់ប្រ​ទេសហូ​ឡង់ បាន​ទទួល​ជោគ​ជ័យ​បន្តទៀ​ត៕ដោយ៖កូឡាប

×