Wednesday, November 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការអនុវត្តន៍​ច្បាប់ រវាង​ចិន​និង​កម្ពុជា ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន លើសពី​១០០០​នាក់​ដែល​ប្រព្រឹត្ត​បទល្មើស​លើ​ទឹកដី​កម្ពុជា​

​ភ្នំពេញ​៖ ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា Chinese Embassy in Cambodia កាលពី​ថ្ងៃទី​១៧​ខែតុលា បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា ការបង្ហាញ​ពី​សមិទ្ធផល​នៃ​ឆ្នាំ​សហប្រតិបត្តិ​ការអនុវត្ត​ន៍​ច្បាប់​រវាង​ចិន​និង​កម្ពុជា​។​

​ស្ថានទូត​ចិន បាន​បញ្ជាក់ថា ឆ្នាំ​២០១៩ ជា​”​ឆ្នាំ​សហប្រតិបត្តិ​ការអនុវត្ត​ន៍​ច្បាប់​រវាង​ចិន​និង​កម្ពុជា​”​។ ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ ស្ថិតនៅក្រោម​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ រវាង​នគរបាល​ទាំងពីរ​ប្រទេស នគរបាល​ភាគី​កម្ពុជា បានធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន មាន​ចំនួន​លើសពី​១០០០​នាក់ ដែល​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​នឹង​ពេស្យាចារ ល្បែងភ្នាល់​គ្នា​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត គ្រឿងញៀន សង្គមងងឹត និង​បទល្មើស​ផ្សេងទៀត ហើយក៏​បានធ្វើ​ការចាប់​ប​ញ្ជួ​ន​ត្រឡប់​ទៅវិញ​។ ក្រោយពី​ការិយាល័យ​សហប្រតិបត្តិ​ការអនុវត្តន៍​ច្បាប់ រវាង​ចិន​និង​កម្ពុជា ត្រូវបាន​បង្កើតឡើង ស្ថាប័ន​អនុវត្តន៍​ច្បាប់ នៃ​ប្រទេស​ទាំងពីរ​បាន​សហការ​គ្នា យ៉ាង​ជិតស្និទ្ធ​ថែម​មួយកម្រិត​ទៀត ចុះបង្ក្រាប​យ៉ាង​តឹងរ៉ឹង​នូវ​បទឧក្រិដ្ឋ​ណា ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ទ្រព្យសម្បត្តិ សុវត្ថិភាព​ប្រជាពលរដ្ឋ​ទាំងពីរ​ប្រទេស ៕ ​ដោយ​៖​កូ​ឡាប​

×