Waitomo Caves ជាល្អាងមួយដែលសម្បូរទៅដោយ Glowworms, ដែលវាមានឈ្មោះបច្ចេកទេសហៅថា Arachnocampa Iuminosa ហើយពួកវាបញ្ចេញនូវកំអែលឬលាមក (bioluminescence) ដើម្បីជាអន្ទាក់ចាប់សត្វល្អិតនានាដែលជាប់ចិត្តនឹងពន្លឺដ៏ស្រស់ស្អាតរបស់វា ធ្វើជាចំណី។
រូងភ្នំនេះបានបើកជាសាធារណៈនៅក្នុងឆ្នាំ ១៨៨៩ តែដោយសារតែវាមានភាពទាក់ទាញខ្លាំងទើបធ្វើអោយចំនួនអ្នកទេសចរណ៍បានបាក់មកលើសពីការគ្រោងទុក ទើបលោក Tane Tinorau បានបង្កើតអោយមានការគ្រប់គ្រងនិងត្រួតត្រាក្នុងឆ្នាំ១៩០១ ដើម្បីកុំអោយមានភាពអនាធិបតេយ្យនិងខូចខាតសម្បត្តិធម្មជាតិ តែក្រោយមកនៅក្នុងឆ្នាំ១៩៨៩ រូងភ្នំនេះបានប្រគល់ត្រឡប់ទៅអោយជនជាតិដើម Maori វិញ៕ ដោយ ៖ ក្ខិណី