Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ និង​ស្វាយរៀង ទទួលបាន​គម្រោង​វិនិយោគ​តម្លៃ​ជាង ១១​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ជិត ​៨០០ ​កន្លែង​

​ភ្នំពេញ​៖ បើទោះបីជា​កម្ពុជា កំពុង​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង Covid-19 យ៉ាងណាក្តី ក៏​នៅដើម​ត្រីមាស​ទី​២ ឆ្នាំ​២០២០​នេះ កម្ពុជា​ទទួលបាន​គម្រោង​ជាច្រើន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា ក្នុងនោះ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ទទួលបាន​គម្រោង​វិនិយោគ​រោងចក្រ​ផលិត​ប្រអប់​នំ ១ កន្លែង និង​ខេត្តស្វាយរៀង ចំនួន​២​កន្លែង ដែល​សរុប​គម្រោង​វិនិយោគ​ទាំង ៣​ទីតាំង​នេះ មាន​ទំហំ​ទឹកប្រាក់​ជាង ១១​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ជិត ៨០០​កន្លែង​។​

​រាជរដ្ឋាភិបាល​តាមរ​យៈគណ​:​ក​ម្មា​ធិ​ការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ថ្មីៗ​នេះ បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ជូន​ក្រុមហ៊ុន​ចំនួន​៣ លើ​ការវិនិយោគ​បង្កើត​រោងចក្រ​លើ​ការ​សង្វាក់​ផលិតកម្ម​ផ្សេងគ្នា​។ ក្រុមហ៊ុន​ទាំង​៣​រួមមាន ៖

១- ក្រុមហ៊ុន M.M.A.S (Cambodia) Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​ប្រអប់​នំ​, មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​, មាន​ទុនវិនិយោគ​ចំនួន ៥,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៦៧​កន្លែង​។​

២- ក្រុមហ៊ុន Long Purse Industrial (Cambodia) Co., Ltd.: គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែកាប​ភ្ជាប់​ចរន្ត​ធ្វើ​អំពី​ស្ព័ន​, មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្វាយរៀង ហ្គី​ហ្គា រី​ស៍ស​, មាន​ទុនវិនិយោគ​ចំនួន ៥,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៧៥​កន្លែង​។​
៣- ក្រុមហ៊ុន Xiangsong Printing (Cambodia) Co., Ltd. គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​:​វេច​ខ្ចប់​,

មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង ហាយ​ផាក​, មាន​ទុនវិនិយោគ​ចំនួន ១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៤០​កន្លែង​៕ ដោយ ៖ សម្ផស្ស


×