Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ពិជ័យ​សេនា​៖​ទង្វើ​អ្វី​ក៏​ដោយ​ឲ្យតែ​ខុសច្បាប់ ត្រូវតែ​បង្ក្រាប​ទាំងអស់ កុំ​ចាំ​បញ្ជា​របស់​មេ​បញ្ជាការ​

​ភ្នំពេញ​៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងថា ៖”​ទង្វើ​អ្វី​ក៏​ដោយ​ឲ្យតែ​ខុសច្បាប់ ត្រូវតែ​បង្ក្រាប​ទាំងអស់ កុំ​រង់ចាំ​បញ្ជា​របស់​មេ​បញ្ជាការ ព្រោះ​ដើម្បី​អនុវត្ត​ច្បាប់ និង​ការពារ​ច្បាប់​”​។​

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៨​នេះ ក្នុង​សន្និបាត​ការងារ​ប្រចាំឆ្នាំ​របស់​កងរាជអាវុធហត្ថ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ឆ្នាំ​២០១៨​បាន​បញ្ជាក់ទៀតថា ប្រសិន​ទង្វើ​នោះ​ជា​អំពើ​ខុសច្បាប់​ហើយ ទោះ​ត្រូវ​ការប្រើ​កម្លាំង​ប៉ុន្មាន​ក៏បាន ឬ​មធ្យោបាយ​អ្វី​ក៏​បាន​ដែរ មិន​ថា តែ​ចង់​ប្រើ​យន្ដហោះ ប្រើ​កាំភ្លើង​ធំ​ប្រើ​អ្វី​បាន​ទាំងអស់​។​

“​បញ្ហា​ទាំងអស់​នេះ​មិន​ចាំ​ពឹង ឬ​បទបញ្ជា​ម្ដង​គឺ​យើង​ស្ទុះ​ម្ដង ឬក៏​កុំ​ចាំតែ​បញ្ជាការ​ថ្នាក់លើ ឬក៏​បញ្ជាការ​នៅលើ​ផ្ទៃ​ប្រទេស ថា​បញ្ជា​ទើប​យើង​ស្ទុះ​នោះទេ ព្រោះ​បណ្ដាញ​របស់​យើង​រៀបចំ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ដូច្នេះ​អ្វី​ដែល​ខុស​ច្បាប់​គឺ​ត្រូវតែ​ធ្វើ ទោះ​អ្នកប្រព្រឹត្តិ​នោះ​ថា មិន​ខុស តែ​យើង​សិក្សា​ហើយ​ថា ខុស​គឺ​យើង​ត្រូវតែ​បំពេញ​ភារកិច្ច​ការពារ​ច្បាប់ អនុវត្ត​ច្បាប់ ឲ្យតែ​បង្ក្រាប​អំពើ​ខុសច្បាប់ ទោះ​ត្រូវ​កម្លាំង​ប៉ុន្មាន​ក៏​មាន​ដែរ ប្រើ​កប៉ាល់​ហោះ ប្រើ​កាំភ្លើង​ធំ ប្រើ​អី​បាន​ទាំងអស់​”​។ សម្ដេច​ពិជ័យ​សេនា បាន​ថ្លែង​បញ្ជាក់​បែប​នេះ​។​

​សម្ដេច ទៀ បាញ់ បាន​លើកឡើង​ទៀត​ថា កងយោធពល​ខេមរភូមិន្ទ ត្រូវ​ត​ឬ​ប្ដេជ្ញា​ការពារ​យ៉ាង​ដាច់ខាត នូវ​សន្ដិភាព បូរ​ណភា​ទឹកដី ការពារ​សន្ដិសុខ​សណ្ដា​ប់ និង​ទប់ស្កាត់​ឧបាយ​លក​បដិវត្ត​ពណ៌ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជ្រំ​ជ្រែង​ដោយ​ប្រទេស​មហាអំណាច ក្នុង​គោលបំណង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប​។​

​ចំណែក​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានបញ្ជាក់​ថា កងរាជអាវុធហត្ថ​បាន​ត្រៀមលក្ខណៈ​ជា​និច្ច នូវ​ការបង្ក្រាប​រាល់​បទល្មើស​ទាំងអស់​ដែល​ខុសច្បាប់ ដើម្បី​រក្សា​សន្ដិភាព សន្ដិសុខ​សណ្ដាប់​នៅក្នុង​ប្រទេស​កម្ពុជា​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×