ភ្នំពេញ៖ បច្ចុប្បន្ននេះ រឿងរ៉ាវទាក់ទងនឹងតារា Tik Tok បានកំពុងក្លាយជាចំណាប់តាមដានពីសំណាក់មហាជនជាច្រើន បន្ទាប់ពីបុគ្គលរូបនេះ ត្រូវបានចោទប្រកាន់ថា ជាមនុស្សឈ្លើយសឹក ជាក្រពើវង្វេងបឹង ដែលបានផ្ទុះកំហឹងវាយបកមកលើអ្នកដែលជួយជ្រោមជ្រែង ជាពិសេសលោក អ៊ឹម ជីវ៉ា។
ជាការពិតណាស់ ក្រោយពីលោក អ៊ឹម ជីវ៉ា បានទម្លាយចេញវីដេអូបង្ហាញពីចរិតពិតក្អេងក្អាងខ្ពស់មេឃរបស់ សុខា ដោយភ្ជាប់សារមួយឃ្លាថា មិនចង់បកស្រាយច្រើនទេ តែមើលវិដេអូនេះហើយពិចារណាតាមការគួចុះ ! តែស្តាយចិត្តមិនគួណាធ្វើបុណ្យខុសមនុស្ស ហើយមិនគួណាជួយសត្វក្រពើដែលជិតងាប់ឲ្យឡើងលើគោកតែបែរជារមិលគុណ ជួយចំសត្វតិរច្ឆាន សោះ ខំជួយស្រោចស្រង់វាពីកន្លែងអត់ឃ្លានទីបំផុតវាសងគុណយើងវិញបែបនេះ ! ខ្ញុំរាងហើយ កុំជួយសត្វក្រពើ កុំជួយមនុស្សឈើកោងវល្លិសព័ទ្ធមនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត ស្រាប់តែភ្លាមៗនោះ សុខា ក៏បាន live វីដេអូហែកហួរ និងទម្លាយថា លោក អ៊ឹម ជីវ៉ា ជាមនុស្សនិយាបំផ្លើសការពិតទាំងអស់ និងជាមនុស្សមើលឃើញតែផលប្រយោជន៍ប៉ុណ្ណោះ។
ទោះយ៉ាងណា គ្រាន់តែទង្វើនៃសកម្មភាពនិយាយស្តី ក្នុងវិវាទពាក្យសម្តីដ៏ក្តៅគគុកមួយរវាងលោក អ៊ឹម ជីវ៉ា នៅក្នុងកន្លែងផឹកស៊ីមួយ ត្រូវបានគេមើលឃើញថា សុខា ជាមនុស្សឆ្កួតធ្វើចេះ តែចេះល្ងង់ក្នុងអំនួតដ៏អស្ចារ្យ ។ ហើយថ្មីៗនេះផងដែរ លោក ដាណូម៉ា ដែលទប់កំហឹងពុំបាននឹងសុខា ក៏ចេញវីដេអូព្រលះទៅវិញធ្ងន់ៗ និងទម្លាយចេញពីចរិតពិតរបស់សុខា ដែលស្តាប់ហើយពិតជាហួសចិត្តខ្លាំងបំផុត ដែលផ្ទុយពីការលើកឡើងរបស់ សុខា ដែលនិយាយយកខ្លួនឯងល្អស្ទើរតែទាំងស្រុង។
ដោយឡែក តារាលក់ផលិតផលដ៏ល្បីមួយរូបឈ្មោះ យាយសួយ ព្រោះតែអត់ទ្រាំពុំបាននឹងទង្វើដ៏ក្អេងក្អាងអស្ចារ្យរបស់ សុខា មិនស្គាល់ទាបខ្ពស់ ជាពិសេសភ្លេចគុណអ្នកជួយ បានព្រលះ សុខា យ៉ាងធ្ងន់ៗស្តាប់ហើយធានាថាហូរទឹកមាត់មិនដឹងខ្លួន តោះទស្សនាវីដេអូយាយ សួយ ទាំងអស់គ្នា៖
ដោយ៖ លឹម ហុង