Monday, December 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​បក្ស​ប្រឆាំង​ចោទ របប​ពូ​ទីន​ថា បង្កើតឡើង​ដោយ​សារ​អំពើពុករលួយ​

​មេ​បក្ស​ប្រឆាំង​រុស្សី ដ៏​ល្បីឈ្មោះ Alexei Navalny បាន​ចោទប្រកាន់​របប​ដឹកនាំ​សព្វថ្ងៃ​របស់​ប្រធានាធិបតី​ពូ​ទីន​ថា បង្កើតឡើង​ដោយ​អំពើពុករលួយ ហើយ​លោក​ក៍​បាន​ស្នើ​ឲ្យ​វិ​មានក្រេ​ម​លីន (Kremlin) ស្ថារ​ទំនាក់ទំនង​ជាមួយនឹ​ង​ប្រទេស​លោកខាងលិច​ផងដែរ​។​

​មេដឹកនាំ​បក្សប្រឆាំង ដែល​ត្រូវបាន​ហាម​ឃាត​មិនឲ្យ​ចូលរួម​ប្រកួត​ក្នុង​ការបោះឆ្នោត ដែល​នឹង​ធ្វើឡើង​នៅក្នុង​ខែ​មិនា​ខាង​មុន បាន​អះអាង​ថា លោក ពូ​ទីន ខ្លាច​បក្សប្រឆាំង​។​

​នៅ​ក្នុង​កិច្ច​សម្ភាស​ន៏​ផ្តាច់មុខ​ជាមួយនឹង CNN នៅ​ទីស្នាក់ការ​ស្ថិត​ក្នុង​ទីក្រុង​មូ​ស្កូ ប្រទេស​រុស្សី លោក បាន​ព្រមាន​ថា នឹង​មាន​ការកើនឡើង​យ៉ាង​ខ្លាំង​ពី​ការ​មិន​ពេញចិត្ត ការខ្វះ​ភាព​អត់ធ្មត់ ពី​សំណាក់​ប្រជាជន​។​

​លោក​បញ្ជាក់ថា “​លោក ពូ​ទីន​បាន​កាន់​អំណាច​អស់​រយៈពេល ១៨​ឆ្នាំ​ហើយ​។ ប្រជាជន​មិន​ទាន់​ត្រៀមខ្លួន​ទេ​ក្នុង​ការ​រងចាំ​រយៈពេល ៦​ឆ្នាំ​ទៀត បន្ទាប់មក ៦​ឆ្នាំ​ទៀត​”​។ ការអះអាង​នេះ​លោក​ចង់​សំដៅ​ទៅលើ​ការ​កាន់​អំណាច​បន្ត​រយៈ​ពេល ៦​ឆ្នាំ​ខាង​មុខ​ទៀត​របស់​លោក ពូ​ទីន​។​

​មេដឹកនាំ​បក្សប្រឆាំង​នេះ ដែល​មាន​វ័យ ៤១​ឆ្នាំ បាន​និយាយថា អ្នកគាំទ្រ​របស់លោក នឹង​ធ្វើ​ការតវ៉ា​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង​ជាង ១០០ ទូទាំង​ប្រទេស​រុស្សី នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​បង្ហាញ​ពី​ការតវ៉ា​ផ្នែក​នយោបាយ​។​

​លោក​បញ្ជាក់ទៀតថា ប្រជាជន​បាន​ស្ទីបន្ទោស​ដល់​របប​លោកពូទីន ដោយសារតែ​ស្ថានភាព​របស់​ពួកគេ​នាពេល​បច្ចុប្បន្ន​។​

​លោក​ថ្លែង​ប្រាប់ CNN ថា “​របប​លោកពូ​ទីន​បង្កើន​ដោយសារ​អំពើ​ពុករ​លួ​”​។ “​បើ​យោង​តាម​ទិន្នន័យ​ផ្លូវការ បានឲ្យដឹងថា ប្រជាជន​រុស្សី​ច្រើនជាង ២០​ភាគរយ​កំពុង​រស់នៅ​ក្រោម​បន្ទាប់​ភាពក្រីក្រ​”​។​

​លោក ចោទសួរ​ថា ហេតុអ្វី​បានជា​ប្រជាជន​ទាំងនោះ​ក្រ ព្រោះ​ដោយសារ​តែ ពួកគេ (​ពួក​ដឹកនាំ​បក្ស​កាន់​អំណាច​) បាន​លួច​ប្លន់​យ៉ាងច្រើន​៕ សុភ័ក្ត្រ​

×