ភ្នំពេញ ៖ យុវជន២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងនិងម្នាក់ទៀតស្លាប់នៅមន្ទីរដោយរថយន្តក្រឡុកស៊ីម៉ង់ត៌មួយគ្រឿងបើកបុក ហើយកិនអូសម៉ូតូជាប់ក្រោមឡានរាប់សិបម៉ែត្រ កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នេះនៅតាមបណ្តោយផ្លូវលេខ៣១០កែងផ្លូវ៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
ជនរងគ្រោះទី១ឈ្មោះប៉ាល សុវណ្ណវញ្ញា អាយុ១៨ ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១០ នៅវិទ្យាល័យស៊ីសុវត្តិ ស្នាក់សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន នឺងទី២ឈ្មោះអេង វិបុល អាយុ១៩ឆ្នាំជាសិស្សនៅសងនកាត់បឹងទំពុនខណ្ឌមានជ័យ។
អ្នកបើករថយន្តបង្កត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះឃុត សុភាព ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរបើកបរ នៅភូមិ ត្រពាំងច្របក់ ឃុំព្រះនិពាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
អ្នកនៅកើតហេតុខាងលើបានឱ្យដឹងថា៖ នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះ២នាក់ខាងលើនេះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាពណ៍ខ្មៅ បើកបរដោយយុវជនម្នាក់និងម្នាក់ទៀតរួមដំណើរជាមួយគ្នាធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១០ ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៌មួយគ្រឿងបើកបរតាមបណ្តោយផ្លូវលេខ៦៣ ក្នុងទិសដៅពីជើងទៅត្បូង វិញហើយបានបុកគ្នាជាមួយម៉ូតូហើយកិនបណ្តាលឱ្យអ្នកជិះបែកក្បាលម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់ដឹកដល់ពេទ្យស្លាប់។ភ្លាមៗរថយន្តបង្កបានព្យាយាមបើករត់អូសទាំងម៉ូតូជនរងគ្រោះនៅជាប់ពីខាងក្រោមឡានអូសនៅលើផ្លូវរាប់សិបម៉ែត្រទើបប្រជាជននិងក្រុមសមត្ថកិច្ចដេញចាប់បានតែម្តង។
ក្រោយពេលកើតហេតុគ្រោះថ្នាក់ចរាចរខាងលើសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយប៉ូលិសចរាចរណ៍ជើងគោករាជធានីដើម្បីចុះមកធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់។ចំណែកសពត្រូវបានប្រគល់ក្រុមគ្រួសារយកទៅស្រុកកំណើត៕ ដោយ ៖ បញ្ញាស័ក្តិ