Inter Milan បានយកឈ្នះក្នុងជើងទី១ វគ្គ១៦ក្រុមចុងក្រោយលើក្លឹប អេស្ប៉ាញ Getafe ២ទល់០កាលយប់មិញនាកីឡដ្ឋាន Veltins Arena ទឹកដីកណ្តាល បានយ៉ាងងាយស្រួល គ្រាប់ទី២ស៊ុតចូលដោយអតីតកីឡាករ មែនយូ Romelu Lukaku និងគ្រាប់ទី២ក៏ដូចជាគ្រាប់ចុងក្រោយស៊ុតចូលដោយអតីតកីឡាករ ស្ពើ Christian Eriksen ។
សូមបញ្ជាក់ថា ការប្រកួតរវាងគូទាំង២បានធ្វើនៅទឹកដីអព្យាក្រឹត Veltins Arena ដែលជាផ្ទះរបស់ក្រុម FC Schalke 04 ៕ ដោយ៖ វិច្ឆិកា