Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​សាងសង់​រូប​សួន​សមិទ្ធផល​ការពារជាតិ នៅ​វិមាន​ឈ្នះ ឈ្នះ​ឱ្យបាន​រួចរាល់ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ទិវា​នយោបាយ​ឈ្នះ ឈ្នះ រយៈពេល​៤៣​ឆ្នាំ នៅ​ថ្ងៃទី​២៩ ខែធ្នូ​

​ភ្នំពេញ ៖ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ជំរុញ​ឱ្យ​ក្រុមការងារ​សាងសង់​រូប​សួន​សមិទ្ធផល​ការពារជាតិ នៅ​វិមាន​អនុស្សាវរីយ៍​ឈ្នះ ឈ្នះ បន្ត​ខិតខំ​ព​ន្លឿ​ន​ការងារ​របស់ខ្លួន​ឱ្យបាន​រួចរាល់​ទាន់ពេលវេលា​កំណត់ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ទិវា​នយោបាយ​ឈ្នះ ឈ្នះ រយៈពេល​៤៣​ឆ្នាំ ដែល​នឹង​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែធ្នូ ខាងមុខនេះ​។​

​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ដំណើរការ​សាងសង់​សួន​សមិទ្ធផល​ការពារជាតិ​របស់​កង​យោធពលខេមរភូមិន្ទ ដែលមាន​ទីតាំង​ស្ថិតនៅ​បរិវេណ​វិមាន​អនុស្សាវរីយ៍​ឈ្នះ​ឈ្នះ ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

​តាម​សេចក្ដីរាយការណ៍​ពី ឧត្ដមសេនីយ៍ឯក មាស វណ្ណា អនុប្រធាន​គណៈកម្មកា​រ​សាងសង់​បាន​ឲ្យ​ដឹងថា សួន​សមិទ្ធផល​ខឿន​ការពារជាតិ​បាន​បើក​ការដ្ឋាន​សាងសង់​ចាប់តាំងពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ កន្លងទៅ ដែល​រហូតមក​ដល់ពេលនេះ​សម្រេចបាន​ប្រមាណ ៦០ ភាគរយ​ហើយ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ដើមខែ​តុលា ឆ្នាំ​២០២០​ខាងមុខនេះ​។

​ពាក់ព័ន្ធ​រចនាបទ និង​អត្ថន័យ​ចម្លាក់​នេះ ឧត្ដមសេនីយ៍ឯក មាស វណ្ណា បាន​ឲ្យ​ដឹងថា មាន​បី​ថ្នាក់​៖ ខាងក្រោម​រាង​រង្វង់​មូល​ព័ទ្ធជុំវិញ​បី​ជាន់ តំណាង​ឲ្យ​គោលនយោបាយ​ទាំងបី​របស់​នយោបាយ​ឈ្នះ ឈ្នះ រីឯ​តួ​កណ្តាល​នៃ​ស្តូប​មាន​ប្រាំ​ជ្រុង តំណាង​ឲ្យ​យុទ្ធសាស្ត្រ​ទាំង​ប្រាំ​នៃ​នយោបាយ​ឈ្នះ ឈ្នះ ហើយ​តាម​ជ្រុង​នីមួយៗ​មាន​រូប​សញ្ញា​ហនុមាន តំណាង​ឲ្យ​កងយោធពល​ខេមរភូមិន្ទ​, រូប​សញ្ញា​អគ្គបញ្ជាការ​ដ្ខា​ន​, កងទ័ពជើងគោក​, កងទ័ពជើងទឹក​, និង​រូប​សញ្ញា​កងទ័ព​ជើង​អាកាស ដែល​បាន​ឆ្លាក់​ជាប់​តាម​ជ្រុង​ទាំង​ប្រាំ តាម​លំដាប់លំដោយ​។ ផ្នែក​ខាងលើ​មាន​រូប​យុទ្ធជន​ប្រាំពីរ​នាក់ តំណាង​ឲ្យ​កត្តា​ជ័យជម្នះ​ទាំង​ប្រាំពីរ នៃ​នយោបាយ​ឈ្នះ ឈ្នះ ដែល​យុទ្ធជន​កាន់​ជ្រោង​ទង់ជាតិ តំណាង​ឲ្យ​ការពារជាតិ ការពារ​បូរណភាព​ទឹកដី សន្តិសុខ និង​សន្តិសុខ​សង្គម​។

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​គូស​បញ្ចាក់​ពី​តម្លៃ​នៃ​ការសាងសង់​សួន​ខឿន​ការពារជាតិ​នេះ គឺជា​ការចូលរួម​កសាង​កេរ្តិ៍មរតក ដែលជា​តឹកតាង​ប្រវត្តិសាស្ត្រ​សម្រាប់​រក្សាទុក​ជូន​កូន​ខ្មែរ​ជំនាន់​ក្រោយ​បានដឹង និង ចងចាំ​ពី​គុណបំណាច់​ដ៍​វិសេសវិសាល មិនអាច​កាត់ថ្លៃ​បាន​របស់​ស្ថាបនិក​នយោបាយ​ឈ្នះ​ឈ្នះ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ប្រតិបត្តិ​ករ​មួយចំនួនទៀត ដែល​បានធ្វើ​មហា​ពលិកម្ម​បូជា​សាច់​ស្រស់ ឈាម​ស្រស់​ក្នុង​សមរភូមិ ស្វែងរក​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​។

​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បាន​ផ្តាំផ្ញើ​ដល់​ក្រុម​ជាង​ត្រូវ​យកចិត្តទុកដាក់​ដល់​ការសាងសង់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គម្រោង​រចនាបទ និង​បច្ចេកទេស​របស់​វិស្វករ និង​រក្សាបាន​គុណភាព សោភណភាព​។

​ទន្ទឹម​នោះ នាយ​ឧត្ដមសេនីយ៍ ក៏បាន​ជំរុញ​ឱ្យ​ក្រុមការងារ​សាងសង់ បន្ត​ខិតខំ​ព​ន្លឿ​ន​ការងារ​របស់ខ្លួន ឱ្យបាន​រួចរាល់​ទាន់ពេលវេលា​កំណត់ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ទិវា​នយោបាយ​ឈ្នះ ឈ្នះ រយៈពេល​៤៣​ឆ្នាំ ដែល​នឹង​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែធ្នូ ខាងមុខនេះ ដែលជា​ព្រឹត្តិការណ៍​រំលេច​ពី​ភាព​អស្ចារ្យ​នយោបាយ​ឈ្នះ ឈ្នះ ធ្វើឱ្យ​កម្ពុ​ជាមាន​សុខសន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ដូច​ពេល​បច្ចុប្បន្ននេះ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

×