ថ្មីៗនេះ តារាហ្វេសប៊ុកចិត្តធម៌ និងទឹកភ្នែក អ្នកនាងស្រី អូន ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម រំជួលចិត្តយ៉ាងខ្លាំងតែម្តង ខណៈអ្នកនាងបានទទួលជួបប្អូនប្រុសពិការលលាដ៏ក្បាលទាំងក្រោយ និងចំហៀងខាងស្តាំ ដែលឃើញហើយពិតជាគួរឲ្យអាសូរខ្លាំងណាស់។
ដោយក្តីអាណិតអាសូរយ៉ាងខ្លាំងនោះ ក្មេងប្រុសពិការលលាដ៏ក្បាលដ៏កំសត់រូបនេះ ដែលមានឈ្មោះ វ៉េត ផេង ត្រូវបានអ្នកនាងស្រីអូន ទទួលយកធ្វើជាកូនចិញ្ចឹម ទាំងសេចក្តីរីករាយ។ លើសពីនេះ អ្នកនាងក៏បានផ្តល់ជូនលុយបរិច្ចាគពីបងប្អូនសប្បុរសជនជាច្រើន ទៅដល់ប្អូនប្រុសរូបនេះនូវទឹកប្រាក់ចំនួន 60.000 $ (៦ពាន់ដុល្លារ) និងព្រមទាំងធានាដាក់ដាក់លលាដ៌ក្បាលជូនរូបគេផងដែរ។
ក្នុងនោះអ្នកនាងស្រីអូន បានបង្ហោះសារភ្ជាប់ជាមួយវីដេអូថា៖ «ជួយក្មេងប្រុសដែលអត់លលាដ៍ក្បាលជូនថវិកា 6000 ដុល្លារ ដេីម្បីដាក់លលាដ៌ក្បាលជូនគាត់វិញ និងទទួលធ្វេីជាកូនចិញ្ចឹម»។
អ្នកនាងស្រីអូនបានបញ្ជាក់ឲ្យដឹងថា កូនចិញ្ចឹមរបស់នាង គិតមកទល់ពេលនេះសរុបទៅជិត 200 នាក់ហេីយ ។ ក្នុងនោះមានប្រុសម្នាក់ និងក្រៅពីនេះគឺសុទ្ធតែជាស្រីតែម្តង តែពេលនេះបានកូនប្រុសចិញ្ចឹម២នាក់ហើយ ដោយបូកបន្ថែមកូនប្រុស វ៉េត ផេង។
អ្នកនាងក៏បានប្រាប់ទាំងអស់សំណើចនិងរំជួលចិត្តថា៖ «គាត់និយាយថាម៉ាក់មានកូនច្រេីនចឹង តិចម៉ាក់ស្រលាញ់ខ្ញុំតិចជាងគេទៅ ព្រោះខ្ញុំអត់មានលលាដ៌ក្បាលដូចគេ ពុទ្ធោអេីយ ជូនបុណ្យផងបងប្អូន លោកយាយផ្ដាំកុំអោយយំ ព្រោះមិនអាចអោយគាត់រំជួលចិត្តបានទេ ទប់ណាស់បងប្អូនរូបគេរូបយេីង»៕ ដោយ៖ លឹម ហុង