ភ្នំពេញ៖ និយាយដល់ឈ្មោះអ្នកនាង គឹម លីហ្សា នោះបងប្អូនប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចហើយថា អ្នកនាងជាតារាសម្តែងស្រីម្នាក់ ដែលតែងតែទទួលបាននូវប្រជាប្រិយភាពខ្លាំង ពីសំណាក់ប្រិយមិត្តទស្សនិកជនគ្រប់ទិសទី បើទោះជាបានឃ្លាតឆ្ងាយពីសិល្បះអស់រយៈពេលជាច្រើនឆ្នាំ ទៅរស់នៅលើទឹកដីប្រទេសអូស្ត្រាលី ក៏តារាស្រីរូបនេះនៅតែស្ថិតនៅក្នុងចិត្តមហាជនជាច្រើនផងដែរ។
ជាការពិតណាស់ ក្រោយរៀបការអស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកនាង គឹម លីហ្សា ទទួលបានចំណងអាពាហ៍ពិពាហ៍កូន២នាក់ហើយ ដែលសុទ្ធតែស្រស់ៗស្អាតទាំងពីរតែម្តង។
តែយ៉ាងណាក្តី ពេលនេះ អ្នកនាង គឹម លីហ្សា បានសម្រេចចិត្តមករស់នៅលើទឹកដីកំណើតវិញនិងថែមទាំងបានបង្កើតជំនួញផ្ទាល់ខ្លួន កំពុងទទួលបានភាពជោគជ័យផងដែរ។ ពិតមែនហើយ បើទោះជាជាប់រវល់នឹងមុខរបររកស៊ីយ៉ាងណាក្តី ក៏តារាស្រីរូបនេះ តែងតែបង្ហាញវត្តមានក្នុងកម្មវិធីទូរទស្សន៍ និងកម្មវិធីផ្សេងៗជាញឹកញាប់ផងដែរ។ ជាពិសេស អ្នកនាងតែងតែឆ្លៀតលក់ផលិតអនឡាញ និងធ្វើនូវអ្វីប្លែកៗកម្សាន្តសប្បាយៗ នៅលើបណ្តាញសង្គមហ្វេសប៊ុកជារឿយៗទៀតផង។
ដោយឡែក កាលពីកន្លងទៅថ្មីៗនេះ អ្នកនាងគឹម លីហ្សា ស្រាប់តែបង្ហោះសារដ៏មានន័យចាក់ដោតប៉ុន្មានឃ្លាយ៉ាងដូច្នេះថា៖ «ធ្វើជាមនុស្សកុំធ្វើឲ្យមនុស្សជុំវិញខ្លួនឯងមានសម្ពាធ ធ្វើជាមនុស្សកុំចង្អៀតចង្អល់ ធ្វើជាមនុស្សត្រូវមានទំនួលខុសត្រូវលើសំដីខ្លួនឯង ធ្វើជាមនុស្សហ៊ានធ្វើ ហ៊ានទទួល ធ្វើជាមនុស្សនៅឲ្យគេស្រឡាញ់ ចាកចេញឲ្យគេនឹក ធ្វើជាមនុស្សកុំសាងភាពធុញទ្រាន់ឲ្យមនុស្សជុំវិញខ្លួន»។
យ៉ាងណាមិញ ក្រោយពីបានអានសារអប់រំបង្កប់ន័យដ៏ចាក់ដោតនេះរបស់អ្នកនាងរួចហើយ ក្នុងនោះ ឃើញថាបងប្អូនអ្នកលេងហ្វេសប៊ុកជាច្រើន បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំង ដោយម្នាក់ៗបានលើកឡើងដូចៗគ្នា៖ «ពេញចិត្តខ្លាំងហ្មង, ត្រូវណាស់បង, អានហើយសែនពេញចិត្តណាស់ចែ, ចា៎ត្រូវហើយបង មានន័យពេញបេះដូង» និងមានពាក្យពេចន៍សរសើរជាច្រើនទៀតរាប់មិនអស់៕ ដោយ៖ លឹម ហុង