Monday, December 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ណាស់​! ឡាន​ក្រឡុក​ស៊ីម៉ងត៍​បុក​រះ​រថយន្ត​២​គ្រឿង និង​កង់​បី​ឥណ្ឌា​១​គ្រឿង​ឡើង​ខ្ទេច បណ្តាល​ឲ្យ​អ្នកបើករ និង​នារី​ម្នាក់​ភ្ញៀវ​ស្លាប់​យ៉ាង​អាណោចអាធ័ម មហាជន​កំពុង​ផ្ទុះ​កំហឹង​ឡើង​កញ្ជ្រោល (​វីដេអូ​)

​ភ្នំពេញ​៖​នេះ​ជាហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​ខ្លាំងណាស់ ដោយ​រថយន្ត​ប្រភេទ​ក្រឡុក​ស៊ីម៉ងត៍​១​គ្រឿង បាន​បុក​រះ​រថយន្ត​២​គ្រឿង ហើយ​ព្យាយាម​បើក​រត់គេច​ទៅបុក​ម៉ូតូ​កង់​បី​ឥណ្ឌា​១​គ្រឿង​ទៀត ឡើង​ខ្ទេច​ទាំងស្រុង បណ្តាល​ឲ្យ​អ្នកបើក​ផាស​អាប់ និង​ភ្ញៀវ​ជា​ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ទី​ជា​បំផុត​។​

​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ៤០​នាទី​យប់ ថ្ងៃអាទិត្យ ទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ ដែល​កើតហេតុ នៅ​ស្តុ​ប​២៤​ម៉ោង មុខ​បង់​ក្រហម​ថ្មី ផ្លូវ​ភ្នំពេញ​ហាណូយ កែង​ផ្លូវ​ឧកញ៉ា​ម៉ុង​ឫទ្ធី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ទី​១- មាន ឈ្មោះ ម៉ម សៅ ភេទ​ប្រុស អាយុ ៤៩ ឆ្នាំ (​អ្នកបើកបរ​កង់​បី​ឥណ្ឌា ពាក់​ផ្លាកលេខ តាកែវ 1T-0003) មាន​ស្រុកកំណើត ខេត្តតាកែវ ។ ជនរងគ្រោះ​ទី​២ ដែលជា​អ្នកដំណើរ​មានឈ្មោះ មាស ស៊ា​ង​លី ភេទ​ស្រី អាយុ ២៥ ឆ្នាំ រស់នៅ​ខណ្ឌ​ព្រែក​ព្នៅ​។​

​តាមរយៈ​គ្រោះថ្នាក់​សោកនាដកម្ម នៅលើ​ដងផ្លូវ​មួយ​នេះ​ផងដែរ ឃើញថា បងប្អូន​មហាជន​យ៉ាងច្រើន បាន​កំពុង​ផ្ទុះ​កំហឹង​កញ្ជ្រោល​ខ្លាំង​តែម្តង ដោយ​ម្នាក់ៗ​បានលើកឡើង​ទាំង​កំហឹង​ឈឺចាប់​បែបនេះ​ថា «​គួរតែ​វ៉ៃ​វា​ឲ្យ​ទក់​សាច់​នៅនឹងកន្លែង​តែម្តងទៅ អា​មនុស្ស​បើកបរ​ប្រភេទ​នេះ ហើយក៏​មិនត្រូវ​ឲ្យ​វា​រួចខ្លួន​ពី​គុក​បានឡើយ​»​។​

​ជាការ​ពិតណាស់ ឡាន​ពិសេស​ប្រភេទ​ធុន​ធំៗ គេ​តែង​សង្កេតឃើញ​ភាគច្រើន​បើកបរ​លឿនៗ​ណាស់ មិន​ថា​ផ្លូវ​នៅ​ទីប្រជុំជន ឬ ផ្លូវ​ប្រសព្វ​ដែល​គួរ​បន្ថយល្បឿន​នោះទេ និយាយ​រួម​ទៅ គឺ​ពួកគេ​បើកបរ​មិន​ខ្វល់​ពី​អាយុជីវិត​អ្នកបើកបរ​ម៉ូតូ ឬ​ឡានតូចៗ​ឡើយ​។​

​ហេតុនេះ គួរ​ចេញ​នូវ​ច្បាប់​ដាក់ទោស​ឲ្យ​បាន​ធ្ងន់ៗ​បំផុត ចំពោះ​អ្នកបើកបរ​ណា​ដែល​គ្មាន​ការទទួលខុសត្រូវ ដើម្បី​ព្រមាន​ដល់​អ្នក​ដទៃទៀត មុននឹង​ឡើង​បើកបរ ត្រូវ​នឹកឃើញ​ជានិច្ច​ពី​សុវត្ថិ​ភាពជា​ចម្បង អ្នក​ត្រូវ​ចងចាំ​ថា ការបង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​គេ​ដោយសារតែ​រូបអ្នក ថា​តើ​វា​បានធ្វើ​ឲ្យ​ក្រុមគ្រួសារ សាច់ញាតិ​គេ​ឈឺចាប់​ខ្លាំង​ប៉ុណ្ណា​។​

​ជាមួយគ្នានេះ​ផងដែរ យើង​ក៏​សូម​អំពាវនាវ​ទៅដល់​ម្ចាស់​ក្រុមហ៊ុន​ដែលមាន​ឡានធំៗ មុននឹង​ជ្រើសរើស​អ្នកបើករ គួរតែ​ពិនិត្យមើល​ពី​បុគ្គលិកលក្ខណៈ​សម្បត្តិ​រប​ស់​បុគ្គល​នោះ ថា​តើ​ជា​មនុស្ស​មាន​អត្ត​ច​រិ​ក​ភ្លើតភ្លើន​ឬ​យ៉ាងណា និង​ពិសេស​នោះ ក៏​គួរតែ​ត្រូវ​ហៅ​មក​ទូន្មាន​ក្រើនរំលឹក​ឲ្យ​បាន​ញឹកញាប់ អំពី​ការបើក​របស់​ពួកគេ ព្រោះថា​ជាក់ស្តែង​ដូច​ករណី​ខាងលើនេះ ថា​តើ​វិនាស​ហិនហោចខ្លោចផ្សារ​ធំ​ប៉ុនណា​ទៅ​!?៕ ដោយ​៖ លឹម ហុង​

 

×