Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រណាំង​គោ ​រក្សា​ប្រពៃណី ​នៅ​សង្កាត់​ព្រៃ​ស

​ភ្នំពេញ​៖ ប្រណាំង​គោ​លឿន​គឺជា​ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ​តាំងពី​បុរាណកាល​របស់​ប្រជាកសិករ​ខ្មែ​។ ពិធី​នេះ​គេ​តែងតែ​ធ្វើឡើង​ក្រោយ​រដូវ​ច្រូតកាត់​បង្ហើយ​ជាមួយគ្នា​និង​ពិធីបុណ្យ​ដា​លាន​ភូមិ​ផង​ដែរ​។​

ដោយឡែក​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ លោក ខាត់ សុ​ខៃ ចៅ​សង្កាត់​ព្រៃ​ស និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់ បាន​រៀបចំ​ពិធី​ប្រណាំង​គោ​លឿន នៅ​វាលស្រែ​ដ៏​ធំ​មួយ​ស្ថិតក្នុង​ភូមិ​ព្រៃ​ស​កើត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។​

លោក ខាត់ សុ​ខៃ បានបញ្ជាក់​ថា​៖ ពីធិ​ប្រណាំង​គោ​នេះ​គឺ​លោក​តែងតែ​បាន​រៀបចំ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ គឺ​ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩​មក​ម្លេះ រហូតដល់​ពេល​នេះ​៣៨​លើក​មក​ហើយ​។ លោក​បន្ដថា​៖ នេះ​ជា​លើក​ទី​៣៩ ដែល​លោក​តែងតែ​ធ្វើ​ពិធី​នេះ​ក្នុង​គោលបំណង​រក្សា​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​របស់​ខ្មែរ​យើង ដែល​ប្រជាកសិករ​ចូលចិត្ត​លេង​ប្រណាំង​គោ​ក្រោយ​រដូវ​ច្រូតកាត់​ជាមួយ​និង​បុណ្យ​ដា​លាន​ភូមិ​របស់​អ្នកភូមិ​ខ្មែរ​។

​លោក វើក សាមឿន បានបញ្ជាក់​ថា​៖ ពិធិ​ប្រណាំង​គោ​នេះ​លោកក៏​បាន​ធ្លាប់​ស្នើ​ទៅ​គណៈកម្មាធិការ​អូឡាំពិ​កឲ្យដាក់បញ្ចូល​កីឡា​ប្រណាំង​គោ​លឿន ក្នុង​គោលបំណង​រក្សា​វប្បធម៌​របស់​ខ្មែរ​កុំឲ្យ​បាត់បង់​សត្វ​គោ​។

លោក​បន្ដថា ៖​សត្វ​គោ​បាន ជួយ​មនុស្ស​យើង​ច្រើនណាស់ កាល​ពី​ក្នុង​សម័យ​សង្គ្រាម​គេ​យក​គោ​ជួយ​អូសទាញ​អាវុធ​ធុន​ធំ និង​ដឹក​គ្រាប់រំសេវ​។ ក្នុង​រដូវវស្សា​គោ​បាន​ជួយ​ភ្ជួរ​រាស់ស្រែ​របស់​ប្រជាកសិករ រហូត​ដល់​ច្រូត​បង្ហើយ​គឺ​ប្រជាកសិករ​ខ្មែរ​យើង តាម​ភូមិ​ស្រុក​តែងតែបាន​អួតអាង​អំពី​គោ​របស់​ខ្លួន ទើប​ពួកគេ​បង្កើតឡើង​ជា​ការប្រកួត​ប្រណាំង​គោ​លឿន​រហូត​មកដល់​បច្ចុប្បន្ន​នេះ​។​

លោក ខាត់ សុ​ខៃ បានបញ្ជាក់​ថា​៖ នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​៨០​ពិធី​ប្រណាំង​គោ ក៏​បាន​រៀបចំ​ធ្វើឡើង​នៅមុខ​សារមន្ទីរ​ប្រល័យពូជសាសន៍​ជើងឯក កាលណោះ​លោក ជា សុផារ៉ា អភិបាលក្រុង​ជា​អធិបតីភាព​។ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាកសិករ​ទាំងអស់​យក​គោ​ទៅ​ចូលរួម​ប្រណាំង​រហូតដល់​ទៅ​៨០​គូរ​ឯណោះ​។​

លោក ខាត់ សុ​ខៃ បាន​បន្តថា ៖ ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​គោ​ដែល​បាន​ចូលរួម​ប្រណាំង​មាន​ចំនួន​១១​នឹម មកពី​ខេត្ត​កណ្តាល​៧​នឹម ខេត្ត​កំពង់ស្ពឺ​៣​នឹម និង​រាជធានី​ភ្នំពេញ​១​នឹម​។ ក្នុង​ការប្រណាំង​សម្រាប់​គោ​ដែល បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ទទួលបាន​ថវិកា​៤០​ម៉ឺន​រៀល លេខ​២​ទទួលបាន​៣០​ម៉ឺន​រៀល លេខ​៣​ទទួលបាន ២០​ម៉ឺន​រៀល និង​គោ​មិនមាន​ចំណាត់​ថ្នាក់​ទទួលបាន​១០​ម៉ឺន​រៀល​ផងដែរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×