គេហទំព័រ Daily Star បានចុះផ្សាយថា ព្យាការីដែលមានឈ្មោះ Susan De Vere ដែលត្រូវបានគេចាត់ទុកថា ជាទីយាទរបស់ព្យាការីល្បីល្បាញសញ្ជាតិបារាំង Nostradamus បានធ្វើការព្យាករណ៍គួរឲ្យព្រឺខ្លាចអំពីលទ្ធភាពផ្ទុះឡើងនៃសង្គ្រាមពិភពលោកមួយទាក់ទងដល់ស្ថានការតានតឹងនៅកូរ៉េខាងជើង។
អ្នកស្រី Susan បានឲ្យដឹងថា ៖ “ខ្ញុំបានសម្លឹងឃើញកងទ័ពនៅប្រទេសជាច្រើន មានចលនាការមកកាន់ទីនេះ ហើយពុំមានអ្វីភ្ញាក់ផ្អើលទេ ប្រសិនបើប្រធានកូរ៉េខាងជើងបញ្ចុះបញ្ចូលបានឲ្យចិនគាំទ្រគាត់” ។ ព្យាការីរូបនេះនិយាយបន្ថែមថា ៖ កងទ័ពអាមេរិក នឹងចូលមកដល់ដែនអាកាសកូរ៉េខាងត្បូង។ ហេតុនេះកូរ៉េខាងត្បូងក៏ធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។ សង្គ្រាមនេះនឹងកើតឡើងយ៉ាងប្រថុចញ៉ុច ពុំអូសបន្លាយប៉ុន្តែការខាតបង់ពិតជាធំធេងណាស់។
អ្នកស្រី Susan នៅបានព្យាករណ៍បន្ថែមទៀតក្នុងអំឡុងពី១២ទៅ១៨ខែទៀត នឹងមានកាំជ្រួច២គ្រាប់ត្រូវបានបាញ់បង្ហោះ ហើយគ្រាប់បែកបរិមាណូនឹងត្រូវបានផ្ទុះ។
ព្យាការី Susan ចាត់ទុកថា សង្គ្រាមលោកនឹងកើតមានបាន ក្នុងរយៈពេលយ៉ាងខ្លី តែមហន្តរាយពិតជាធ្ងន់ធ្ងរណាស់។ ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀពូទីន នឹងប្រឹងប្រែងរារាំងប្រធាធិបតីអាមេរិក ដូណាល់ត្រាំ ក្នុងបញ្ហាកូរ៉េខាងជើង ដើម្បីបញ្ចៀសការផ្ទុះឡើងនៃសង្គ្រាមយោធា ។ ទោះយ៉ាងនេះក្តីតាមព្យាការីខាងលើរឿងនេះវាបានត្រឹមតែ”កូរបន្ថែម”ស្ថានការណ៍តានតឹង។
គេហទំព័ររបស់ Alex Noudelman កាលពីខែមេសាកន្លងមកក៏បានចុះផ្សាយពីព្យាការីល្បីល្បាញ Nostradamus ដែលក្នុងអតីតកាលរាប់រយឆ្នាំមុននេះបានព្យាករណ៍អំពីស្ថានការណ៍កូរ៉េខាងជើងនៅឆ្នាំ២០១៧នេះថា ៖ “កូរ៉េខាងជើងនឹងឯកភាពគ្នាជាមួយកូរ៉េខាងត្បូង ហើយKim Jong-Un នឹងទៅកាន់ប្រទេសរុស្ស៊ី” ។
តាមកាសែត Mirro របស់អង់គ្លេសដែលបានចុះផ្សាយនៅថ្ងៃ២១ ខែមេសាថា ៖ “មនុស្សគ្រប់រូបនឹងផ្តល់ក្តីសង្ឃឹមរបស់ខ្លួនទៅលើគាត់ដើម្បីបញ្ចប់វា ។ ប៉ុន្តែប្រការផ្ទុយនឹងកើតឡើង ហើយគាត់នឹងដឹកនាំទឹកដីនេះឲ្យធ្លាក់ចុះ រីឯទំនាស់រវាងជើងនិងត្បូងប្រាកដជាកើតឡើង”។
តាមឯកសារដែលកត់ត្រាទុកសម្តីរបស់ព្យាការីល្បីល្បាញម្នាក់ទៀតក្នុងអតីតកាលគឺអ្នកស្រី Vanga ដែលបានពោលប្រយោគខាងលើនោះពាក្យថា ជើងនិងត្បូងគឺចង់និយាយដល់កូរ៉េខាងជើងនិងកូរ៉េខាងត្បូង ។
ព្យាការីល្បីល្បាញ២រូបក្នុងអតីតកាលក៏ដូចជាអ្នកស្រី Susan បានព្យាករណ៍ពីស្ថានការណ៍នៅឧបទ្វីបកូរ៉េធ្វើឲ្យមនុស្សគ្រប់រូបមានការតក់ស្លុតយ៉ាងខ្លាំង៕