Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​ពូ​ទីន ចុះហត្ថលេខា​លើ​ក្រិត​កាត់បន្ថយ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​

សារព័ត៌មាន Sputnik នៅ​ថ្ងៃទី​១៦ ខែ​១០ ម្សិលមិញ​នេះ​បាន​ឲ្យ​ដឹងថា ប្រធានាធិបតី​រុស្ស៊ី​វ្លា​ឌី​មៀ​ពូ​ទីន បាន​ចុះហត្ថលេខា​លើ​ក្រិត​សំដៅ​កាត់បន្ថយ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កូរ៉េខាងជើង អនុ​ឡោម​តាម​សេចក្តីសម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ​

​តាម​ក្រិត​នោះ​រុស្ស៊ី​អនុវត្តតាម​បណ្តា​បទបញ្ជា​អំពី​ការកាត់បន្ថយ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ហិរញ្ញវត្ថុ សហប្រតិបត្តិការ​វិទ្យា​សាស្ត្រ​និង​បច្ចេកវិទ្យា​ជាមួយ​កូរ៉េខាងជើង តាម​ស្មារតី​នៃ​សេចក្តីសម្រេច​ដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។​

​ក្រិត​នេះ​លើក​ច្បាស់ៗ​ថា ៖ “​រាល់​កិច្ចសហប្រតិបត្តិកា​រវិ​ទ្យា​សាស្ត្រ បច្ចេកវិទ្យា ជាមួយ​បុគ្គល​ឬ​ស្ថាប័ន​តំណាង​ឲ្យ​កូរ៉េខាងជើង ត្រូវ​ផ្អាក​ភ្លាម​” ។ ក្រៅពីនោះ​ក៏​នៅបាន​លើកឡើង​ពី​ការដាក់ទណ្ឌកម្ម​ទៅលើ​បុគ្គល​កូរ៉េខាងជើង​១១​រូប ព្រមទាំង​ស្ថាប័ន​១០ ដែលមាន​ការពាក់ព័ន្ធ​ដល់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ក្រិត​នេះ​ក៏​នៅបាន​ហាមឃាត់​រាល់​សកម្មភាព​នាំចេញ​វត្ថុធាតុដើម ផលិតផល និង​បច្ចេកវិទ្យា​មួយចំនួន​ទៅកាន់​កូរ៉េខាងជើង​។​

​តាម Sputnik ក្រិត​នេះ​មាន​សុពលភាព​ពីថ្ងៃ​ទី​១៤​ខែតុលា​។​

​នៅថ្ងៃនេះ​ដែរ រុស្ស៊ី​ក៏​ចាប់ផ្តើម​ធ្វើការ​ស្តីបន្ទោស​ចំពោះ​រាល់​ទង្វើ​សាកល្បង​នុយក្លេអ៊ែរ​កាំជ្រួច​របស់​កូ​រ៉​ខាងជើង ។ ក្រុង​មូ​ស្គូ​ក៏បាន​អំពាវនាវ​ដល់​ក្រុង​ព្យុងយ៉ាង​និង​សហគម​អន្តរជាតិ​ឲ្យ​អនុ​ឡោម​តាម​រាល់​ការសម្រេច​ទាំងឡាយ​របស់​អង្គការសហប្រជាជាតិ​។​

​ទង្វើ​ខាងលើ​របស់​រុស្ស៊ី បាន​កើតឡើង​ក្រោយ​ពេលដែល​ប្រទេស​នេះ​បាន​ស្រែក​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​អត់ធ្មត់​ហើយ​ចាត់ទុកថា ការចរចា​ជា​ដំណោះស្រាយ​តែមួយគត់​សម្រាប់​វិបត្តិ​នៅ​តំបន់​នេះ ៕​

×