ភ្នំពេញ ៖ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលជាសមាជិកគ្រួសាររបស់ធនាគារ អ៊ូរី ប្រទេសកូរ៉េ បានដាក់ឲ្យប្រើប្រាស់សេវាធនាគារចល័តជំនាន់ថ្មីរបស់ខ្លួន “WB WON Mobile” ដែលនាំមកជូននូវមុខងារ និងលក្ខណៈពិសេសជាច្រើន ជាមួយនឹងរចនាបថ ដ៏ទំនើប និងទាក់ទាញ ដើម្បីផ្តល់ជូននូវសេវាធនាគារឌីជីថលឲ្យកាន់តែប្រសើរដល់អតិថិជនរបស់ខ្លួន។
សេវាធនាគារចល័តជំនាន់ថ្មី V2.0 នេះត្រូវបានដាក់ឈ្មោះថា “WB WON Mobile” ជាមួយនឹងពាក្យស្លោក “មិត្តដ៏ស្និទ្ធស្នាលរបស់លោកអ្នក” ក្នុងន័យនេះបានបញ្ជាក់អំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន លើការផ្តល់សេវាហិរញ្ញវត្ថុឌីជីថលឲ្យកាន់តែទំនើបបន្ថែមទៀត ដើម្បីផ្តល់ជូនដល់អតិថិជន។ WB WON Mobile គឺជាជំនួយការដ៏ជិតស្និទ្ធរបស់អតិថិជន ក្នុងការកាត់បន្ថយពេលវេលា និងកិច្ចការមួយចំនួនដូចជាការបង់វិក្កយបត្រ ផ្ទេរប្រាក់ ពិនិត្យសមតុល្យសាច់ប្រាក់ និងប្រតិបត្តិការផ្សេងៗទៀត។
លោក គីម ស៊ុនឃ្យូ អគ្គនាយកប្រតិបត្តិ នៃដាប់ប៊ែលយូប៊ី ហ្វាយនែន បានមានប្រសាសន៍ថា “យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឲ្យសេវាធនាគារចល័តជំនាន់ថ្មីរបស់យើងកាន់តែប្រសើរឡើង ស្របទៅនឹងគោលដៅធំ ក្នុងការផ្តល់ជូននូវបទពិសោធន៍សេវាហិរញ្ញវត្ថុដ៏ល្អបំផុតដល់អតិថិជន របស់យើង។ ជាមួយនឹងទស្សនៈនេះ បានផ្តោតសំខាន់លើសេវាហិរញ្ញវត្ថុឌីជីថល ដោយការដាក់ឲ្យប្រើប្រាស់សេវាធនាគារចល័តជំនាន់ថ្មី ដែលជាការផ្លាស់ប្តូរដ៏ធំមួយ និងការជោគជ័យដ៏គួរឲ្យកត់សម្គាល់ ក្នុងឆ្នាំនេះ។”
លោកស្រី តុប សុក្រសម្ភារ អគ្គនាយិកាប្រតិបត្តិការនៃ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានមានប្រសាសន៍ថា “ឥឡូវនេះអតិថិជនអាចគ្រប់គ្រងនូវរាល់គណនីបញ្ញើ-សន្សំរបស់ខ្លួន រួមទាំងប្រាក់កម្ចីផងដែរ និងអាចធ្វើប្រតិបត្តិការមួយចំនួន រួមមានការបង់ប្រាក់កម្ចី ការបង់វិក្កយបត្រ ឬការផ្ទេរប្រាក់ផ្សេងៗ បានយ៉ាងងាយស្រួលនិងឆាប់រហ័ស តាមរយៈ App តែមួយប៉ុណ្ណោះ គឺ “WB WON Mobile”។ ដាប់ប៊ែលយូប៊ី ហ្វាយនែន ប្តេជ្ញាផ្តល់សេវាកម្មដែលធ្វើឲ្យការរស់នៅប្រចាំថ្ងៃរបស់អតិថិជនកាន់តែងាយស្រួលជាងមុន តាមរយៈសេវាហិរញ្ញវត្ថុឌីជីថលដែលសាមញ្ញ ងាយស្រួលប្រើប្រាស់ ហើយយើងនឹងបន្តអភិវឌ្ឍន៍ WB WON Mobile ឲ្យស្របតាមការរស់នៅបែបសម័យថ្មីរបស់អតិថិជនរបស់យើង។”
WB WON Mobile ជំនាន់ថ្មី ផ្តល់ជូនគុណតម្លៃដ៏ល្អបំផុតដល់អតិថិជន តាមរយៈសេវាហិរញ្ញវត្ថុឌីជីថលដ៏សម្បូរបែបដែលមានការរចនាទាក់ទាញ និងមានភាពងាយស្រួល។ មុខងារចំបងៗរបស់ WB WON Mobile រួមមាន៖
- ការចុះឈ្មោះ ដោយខ្លួនឯង ជាមួយការចូលប្រើប្រាស់ដោយស្កែនមុខ ឬ ក្រយ៉ៅដៃ
និងការប្រើប្រាស់លេខកូដ ៤ ខ្ទង់ (PIN)
- ការទទួលបាននូវការជូនដំណឹងអំពីប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់
- ពិនិត្យគណនីដែលមានដូចជា ប្រាក់កម្ចី CASA គណនីចម្រើនទ្រព្យ គណនីសន្សំតាមផែនការ និងគណនីកូនល្អ។
- ផ្ទេរប្រាក់រវាងគណនីដាប់ប៊ែលយូប៊ី ហ្វាយនែន ឬ ទៅកាន់ស្ថាប័នហិរញ្ញវត្ថុផ្សេង ឬ ទៅកាន់ប្រព័ន្ធបាគង
- បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដៃដោយមិនប្រើលេខកូដ ឬ ប្រើលេខកូដ
- ទាញយករបាយការណ៌ប្រវត្តិប្រតិបត្តិការនីមួយៗរបស់គណនី
- ទូទាត់វិក្កយបត្រ (ទឹក ភ្លើង សំរាម បង់ប្រាក់កម្ចីផ្ទាល់ខ្លួន ឬ បង់ប្រាក់កម្ចីជំនួសអ្នកដទៃ)
- ធ្វើការផ្លាស់ប្តូរ លេខកូដ PIN និងឈ្មោះអ្នកប្រើប្រាស់ដោយខ្លួនឯង
- ការបង្កើន Quick Template ការកំណត់សុវត្ថិភាពគណនី និងមុខងារជាច្រើនទៀត
សម្រាប់ព័ត៌មានបន្ថែមអំពី WB WON Mobile សូមចូលទៅកាន់គេហទំព័រ www.wbfinance.com.kh
ទាញយកនិងចុះឈ្មោះ WB WON Mobile ឥឡូវនេះ៖
App Store: http://bit.ly/wbwonappstore
Play Store: http://bit.ly/wbwonplaystore
———-****———-
អំពីដាប់ប៊ែលយូប៊ី ហ្វាយនែន
ដាប់ប៊ែលយូប៊ី ហ្វាយនែន គឺជាស្ថាប័នមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេនៅកម្ពុជា និងជាសមាជិកគ្រួសាររបស់ ធនាគារ អ៊ូរី ដែលជាធនាគារឈានមុខគេមួយនៅ ប្រទេសកូរ៉េខាងត្បូង។ ដាប់ប៊ែលយូប៊ី ហ្វាយនែន មានប្រវត្តិយូរអង្វែងក្នុងការបម្រើប្រជាជនកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំ ជាមួយនឹងផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើនដូចជា ប្រាក់កម្ចី ប្រាក់បញ្ញើ/សន្សំ ផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក សេវាធនាគារចល័ត ទូទាត់វិក្កយបត្រ និងអេធីអឹម តាមរយៈបណ្តាញសាខាចំនួន ១៣៦ នៅក្នុង ២៥ ខេត្ត/ក្រុង ទូទាំងប្រទេសកម្ពុជា។ គិតត្រឹម ខែវិច្ឆិកាឆ្នាំ ២០២០ ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបមានចំនួន ៧៨០ លានដុល្លារ ផលប័ត្រឥណទានសរុបចំនួន ៥៩៧ លានដុល្លារ និងសមតុល្យប្រាក់បញ្ញើ-សន្សំសរុបចំនួន ១២៤ លានដុល្លារ៕រក្សាសិទ្ធិដោយ៖CEN