Saturday, January 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ផ្ទុះ​រឿង​ប្រូ សូ​នី ចេញមុខ​បកស្រាយ​លែងលះ​ប្រពន្ធ ស្រាប់ Riya យក​អ្នកថ្មី​ម​កប​ញ្ឈី ហើយ​ថែមទាំង​ពោល​ពាក្យ​ថា​… (​វីដេអូ​)

​ប្រិយមិត្ត​បានដឹង​ហើយ ពី​គូស្នេហ៍​ដ៏​ល្បី​មួយគូ រវាង​អ្នកលក់​ឡេ​មេម៉ាយ​កូន​១​សាច់​សខ្ចី អ្នកនាង Love Riya និង​អ្នក​ពោះម៉ាយ​កូន​១​ដូចគ្នា​គឺ​លោក ដែន សូ​នី​។ តែ​ទោះយ៉ាងណា គូស្នេហ៍​នេះ​ក៏បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ហួសចិត្ត​ផងដែរ ព្រោះថា​មួយរយៈ​ចុងក្រោយ​នេះ អ្នក​ទាំងពីរ​តែង​ឈ្លោះ​គ្នា និង​ក៏​ត្រូវរ៉ូវ​គ្នា​វិញ ធ្វើ​ឲ្យ​គ្រប់គ្នា​ឈឺក្បាល​ជំនួស​ជាខ្លាំង​។​

​ជាការ​ពិតណាស់ ទោះជា​មានរឿង​ឈ្លោះ​គ្នា​ជា​ញឹកញាប់​ក៏ដោយ ក៏​អ្នក​ទាំងពីរ​មិន​ព្រម​បែក​ពីគ្នា​ឡើយ ដោយសារ​លោក សូ​នី តែង​ធ្វើ​ចិត្តជា​អ្នកចាញ់ រហូតដល់​សម្រេចចិត្ត​ថតរូប Pre-Wedding ជាមួយគ្នា​កាល​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ​ថែមទៀត​។​

​អ្វីដែល​កាន់តែច្បាស់​ទៀត​នោះ គឺ​អ្នកនាង Riya ក៏បាន​បញ្ជាក់​នៅក្នុង​កា​រ Live ដែរ​ថា ក្រោយ​ឆ្លង​ឆ្នាំ​សកល​រួច អ្នកនាង​នឹង​ជ្រើសរើស​ថ្ងៃ​ល្អ សម្រាប់​រៀប​អាពាហ៍ពិពាហ៍​ហើយៗ កម្មវិធី​មង្គលការ​នេះ នឹង​រៀបចំ​ធ្វើឡើង​នៅផ្ទះ​ថ្មី​របស់ខ្លួន​តែម្តង​។​

​តែ​យ៉ាងណា ថ្មីៗ​នេះ លោក សូ​នី បាន​ស្រាប់តែ​ចេញមុខ​បកស្រាយ​ការពិត​ថា រូបលោក និង​អតីត​ភរិយា ពិតជា​បាន​លែងលះគ្នា​ដាច់ស្រេច​ចូល​ជិត​១​ឆ្នាំ​ហើយ ក្រោយពី​អ្នកលេង​បណ្តាញ​សង្គម ជាពិសេស​នៅក្នុង Tik Tok នាំគ្នា​វាយប្រហារ​ចោទថា រូបលោក និង​ភរិយា រួមគំនិត​គ្នា​បោកប្រាស់​អ្នកនាង Love Riya ដោយ​គ្មាន​ស្រឡាញ់​ដោយ​ចិត្ត​ស្មោះ​នោះឡើយ​។​

​ទន្ទឹម​រឿងនេះ​បាន​ផ្ទុះឡើង អ្នកនាង Riya ក៏បាន​ដាក់​ឲ្យ​ប្រូ សូ​នី ជា​គូស្នេហ៍​ឡើង​ចុកៗ និង​ជូនពរ​ថា​៖ «​នឹង​ហើយ​អាណា​ប្រើ​អោយ​ក្បត់​ប្រពន្ធ ឥលូវ​ចេញ​មុច​មក​សុំទោស​ប្រពន្ធ​កូន​ហើយ ត្រូវ​គ្នា​វិញ​ទៅ​»​។​

​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ថ្មីៗ​នេះ អ្នកនាង Riya ក៏បាន​ឡាយ​វីដេអូ​ផ្អែមល្ហែម​ហាក់​បញ្ឈឺ​ប្រូ សូ​នី ដោយ​បង្ហាញ​សកម្មភាព​មើលទៅ​ស្និទ្ធស្នាល​ជាមួយនឹង​បុរស​ម្នាក់ ធ្វើ​ឲ្យ​ហ្វេ​នៗ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង តែ​យ៉ាងណា នេះ​គឺ​គ្រាន់តែ​ជា​លេងសើច​បញ្ញា​ក់​អារម្មណ៍​ហ្វេ​នៗ​ប៉ុណ្ណោះ ព្រោះថា​នៅ​គ្រា​នោះគេ​ក៏បាន​លឺមាត់​លោក សូ​នី ក៏​នៅ​ទីនោះ​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


×