Saturday, January 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូបភាព​ចុងក្រោយ​របស់​នារី​រងគ្រោះ​ជា​អ្នកបម្រើ​លើ​យន្តហោះ ដែល​កាមេរ៉ា​សុវត្ថិភាព​ក្នុង​សណ្ឋាគារ​ចាប់បាន (​វីដេអូ​)

​នារី​អ្នកបម្រើ​លើ​យន្តហោះ​ជនជាតិ​ហ្វីលីពីន​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​អាង​ងូតទឹក​សណ្ឋាគារ​មួយកន្លែង នៅក្នុង​ទីក្រុង Makati កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២០ ដែល​គេ​ចោទប្រកាន់ថា នាង​ត្រូវបាន​រំលោភ​បូក​ដោយ​បុរស​ជាច្រើន​នាក់ នៅក្នុង​ពិធីជប់លៀង​មួយនា​រាត្រី​ឆ្លង​ឆ្នាំ (countdown)​។​

​កាសែត The Sun បាន​រាយការណ៍​ថា នាង Christine Angelica Dacera អាយុ ២៣ ឆ្នាំ បាន​ចូលទៅក្នុង​សណ្ឋាគារ Hotel Garden នៅ​ទីក្រុង Makati នៃ​រដ្ឋធានី Manila ប្រទេស​ហ្វីលីពីន ដើម្បី​អបអរ​ឆ្នាំ​ថ្មី ជាមួយ​មិត្តភក្តិ និង​មិត្ត​រួម​ការងារ​មួយចំនួន​។​

​នៅ​ម៉ោង​ប្រហែល ១០ ព្រឹក មិត្ត​រួមការ​ងារ​ម្នាក់​របស់​នាង​នៅឯ​ពិធីជប់លៀង មានឈ្មោះ Rommel Galida បាន​ភ្ញាក់​ពី​ដំណេក ហើយ​ប្រទះឃើញ​នាង​កំពុង​នៅក្នុង​កន្លែង​ងូតទឹក ហើយ​គិត​ស្មានថា​នាង​កំពុង​ដេក​ធម្មតា​។ គាត់​បាន​យក​ភួយ​មក​គ្រប​លើ Christine មុនពេល​ចូល​គេង​។​

​ទោះជា​យ៉ាងណា នៅពេល​គាត់​ភ្ញាក់ឡើង​ជាច្រើន​ម៉ោង​ក្រោយមក គាត់​បាន​រកឃើញថា នាង​នៅតែ​សន្លប់ ហើយ​ចាប់ផ្តើម​ប្រែ​ទៅជា​ស្លេកស្លាំង​។ បន្ទាប់មក នាង​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ Makati ជា​កន្លែង​ដែល​គ្រូពេទ្យ​ប្រកាសថា​នាង​បាន​ស្លាប់​ទៅហើយ​។​

​លទ្ធផល​នៃ​ការធ្វើ​កោសល្យវិច័យ​មិនទាន់​ត្រូវបាន​បញ្ជាក់​នៅឡើយ​ទេ ប៉ុន្តែ រាងកាយ​របស់ Christine មាន​ស្នាម​ជាំ និង​មាន​ស្នាម​ដាច់​លើ​ខ្លួន រួមទាំង​ភ្លៅ និង​ជង្គង់​របស់​នាង​ផង​។ យោងតាម​លោក​វរសេនីយ៍ឯក Harold Depositar អធិការនគរបាល​ក្រុង Makati បាន​ឲ្យ​ដឹងថា ការស៊ើបអង្កេត​ក៏បាន​ធ្វើឱ្យមាន​ការសង្ស័យ​ថា គ្រីស្ទី​ន​ប្រហែលជា​ត្រូវបាន​គេ​ចាប់រំលោភ​បូក ខណៈដែល​មានការ​ដាច់​រលាត់ និង​មេជី​វិត​ឈ្មោល (​ទឹកកាម​) នៅក្នុង​ប្រដាប់ភេទ​របស់​នាង​។​

​ក្រោយមក អាជ្ញាធរ​បាន​រកឃើញ​ថា មាន​មនុស្ស​ប្រហែល ១០ នាក់ បាន​ចូលរួម​ពិធីជប់លៀង​ឯកជន​មួយ នៅក្នុង​បន្ទប់​មួយ​ដែល​ក្រុម​នោះបាន​ជួល​។​

​ទន្ទឹមនឹងនេះ ការស៊ើបអង្កេត​កំពុងដំណើរការ​ដើម្បី​កំណត់ថា​តើ Christine បាន​ប្រើប្រាស់​គ្រឿងញៀន ឬ​ស្រា ខណៈដែល​មូលហេតុ​ទី​ពីរ​នៃ​ការស្លាប់​របស់​នាង ត្រូវបាន​គេ​សង្ស័យថា​ជា​ជំងឺ​សរសៃឈាម​។

​យោងតាម NST ប៉ូលីស​បានដាក់​ការចោទប្រកាន់​ពីបទ​មនុស្សឃាត និង​ការរំលោភ​សេពសន្ថវៈ​បណ្តោះអាសន្ន ទៅលើ​បុរស​ចំនួន ១១ នាក់ ដែល​នៅ​ជាមួយ Christine កាន់កាប់​បន្ទប់​សណ្ឋាគា​រ​ពីរ​ជាប់​គ្នា នៅពេល​នាង​ដែល​ស្លាប់​។​

​មានតែ​អ្នក​ឆ្លើយតប ៣ នាក់ ក្នុងចំណោម ១១ នាក់ ដែល​បាន​ចេញមុខ​ទទួលបន្ទុក​ក្នុងករណីនេះ ប៉ុន្តែ អ្នកផ្សេង​ទៀត​នៅ​មិនទាន់​អាច​សួរនាំ​បាន​នៅឡើយ​។​

​លោក Depositar បាន​មានប្រសាសន៍ថា “ មានតែ​ពួកគេ ៣ នាក់​ប៉ុណ្ណោះ​ដែលជា​មិត្តភក្តិ​របស់ Christine”​។ ដោយឡែក អ្នក​ផ្សេងទៀត ជា​មនុស្ស​ចម្លែក ព្រោះ​ពួកគេ​ស្គាល់​តែ​មិត្តភក្តិ​៣​នាក់​របស់​នាង​ប៉ុណ្ណោះ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


×