Saturday, September 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! គ្រា​ដែល​អាជីវករ​ទាញ «​ដាវ​» ស​ស្ញា​ច​ដាក់​សមត្ថកិច្ច ដែល​ព្យាយាម​ចាប់គាត់ ព្រោះតែ​រឿង​លក់ដូរ​លើ​ចិញ្ចើមផ្លូវ​! (​មាន​វីដេអូ​)

​វីដេអូ​ដែល​បាន​ផ្ទុះ​កក្រើក​បណ្តាញ​សង្គម កាលពី​ម្សិលមិញ បានបង្ហាញ​ឲ្យ​ឃើញ​អាជីវក​លក់​ស្វាយ​ប្រុស​ម្នាក់ នៅក្នុង​ទីក្រុង​ប៉ា​តា​យ៉ា បាន​ទាញ​ដាវ​ស​ស្ញា​ច​ដាក់​មន្ត្រី​ម្នាក់ ដែល​បាន​ព្យាយាម​ចាប់គាត់ ចំពោះ​ការលក់ដូរ​ផ្លែឈើ​នៅលើ​ចិញ្ចើមផ្លូវ កាលពី​ថ្ងៃ​អង្គារ ។​

​មន្ត្រី​ក្រុង​ម្នាក់​ឈ្មោះ Kwanchai Klaiboon អាយុ ៣៧ ឆ្នាំ បាន​ផុស​វីដេអូ​នេះ និង​បាន​ពន្យល់ថា គាត់​ត្រូវបាន​គំរាម​វាយប្រហារ​នឹង​ដាវ ដោយ​បុរស​ជា​អាជីវករ​ម្នាក់ ដែល​បាន​ខឹងសម្បារ​នឹង​ការអនុវត្ត​ច្បាប់​របស់គាត់ ស្ថិតនៅ​ផ្លូវ Jomtien Sai 2 ។ «​នេះ​ជា​ការងារ​របស់ខ្ញុំ ហើយ​ខណៈ​ពេលនោះ វា​ពិតជា​ប្រឈម​គ្រោះថ្នាក់​មែនទែន ព្រោះ​គ្មាន​នរណាម្នាក់​ជួយ​ខ្ញុំ​បានទេ​» ។​

​ក្នុងនាម​ជាម​ន្ត្រី​ក្រុង គឺមាន​សិទ្ធិ​ចាប់ខ្លួន និង​ផាកពិន័យ​អ្នក​ដែល​ធ្វើ​អ្វីៗ​ល្មើសច្បាប់​របស់​ប្រទេស ។ Kwanchai និយាយថា គាត់​បាន​ចូលទៅ​កៀក​រថយន្ត​ផ្លែឈើ​១​គ្រឿង ប៉ុន្តែ បុរស​ជា​អ្នកលក់ ពុំ​ព្រម​ទទួលយក​ការចាប់ខ្លួន​ទេ ។​

​នៅក្នុង​វីដេអូ ឃើញ​បុរស​អ្នកលក់​ម្នាក់​ដែល​កាន់​ដាវ​១​ដើម អាច​ត្រូវ​បានលឺ​និយាយ​ប្រឆាំង​ថា​៖ «​ខ្ញុំ​កំពុងមាន​បញ្ហា ។ តើ​លោក​ឯង​មើល​ពុំ​ឃើញ​ទេ​ឬ​?» មុនពេល​ប្រពន្ធ​របស់គាត់ ដែល​ដើរមក​ឃាត់ និង​ជំរុញ​ឲ្យ «​ចូលក្នុង​រថយន្ត​!» ហើយ​បន្ទាប់មក ពួកគេ​ក៏បាន​បើករថយន្ត​ចេញទៅ ។​

​សម្រាប់​សកម្មភាព​លក់​ដូរ​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ នោះ​ប្តី​ប្រពន្ធ​នេះ​អាច​ប្រឈម​ការផាកពិន័យ​ចំនួន ២,០០០ បាត (​ប្រហែល ៦៣ ដុល្លារ​) ។​

​គួរ​បញ្ជាក់ថា ផលិតផល​កសិកម្ម​ដែល​លក់ដូរ​តាម​រថយន្ត គឺជា​រឿង​ធម្មតា នៅក្នុង​ប្រទេស​ថៃ ជាទី​កន្លែង​ដែល​អាជីវករ​ទាំងឡាយ បើកបរ​ជុំវិញ​សហគមន៍ និង​ផ្សព្វផ្សាយ​ផលិតផល​ផ្លែឈើ និង​បន្លែ​របស់​ពួកគេ ដោយ​ប្រើ​មេក្រូ ៕ ចន្ទី

ទស្សនាវីដេអូ


spot_img
×