Saturday, September 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធីហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “ទេសចរណ៍ និងសន្តិភាព”

សៀមរាប ៖ ក្បួនដង្ហែដ៏ស្រស់ស្អាតចម្រុះដោយវប្បធម៌ ការរស់នៅប្រចាំថ្ងៃ និងម្ហូបអាហារខ្មែរ ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ រៀបចំ និងសម្របសម្រួលដោយរដ្ឋបាលខេត្តសៀមរាប ក្រោមប្រធានបទ: “ទេសចរណ៍ និងសន្តិភាព” ។

ថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ២០២៤ វិស័យឯកជ ​ក្នុងខេត្តបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប​ រៀបចំកម្មវិធីហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “ទេសចរណ៍ និងសន្តិភាព”​ ដឹកនាំដោយឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាកខេត្ត​ និងលោក​ ង៉ូវ​ សេង​កាក់​ អភិបាលរងខេត្ត​ ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត តំណាងគ្រឹះស្ថានអង្គរ តំណាងរដ្ឋបាលសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប តំណាងសមាគមទេសចរណ៍ក្នុងខេត្តសៀមរាប និងប្រតិបត្តិករទេសចរណ៍ប្រមាណជាង​ ១០០០នាក់។

សូមបញ្ជាក់ថា​ ក្បួនដង្ហែនេះចែកចេញជា ១២ ផែន រួមមានៈ ផែនឆៃយាំ ផែនព្រាបសន្តិភាព ផែនក្រុមភ្លេងបុរាណ ផែនមន្ត្រីរាជការ ក្រុមនារីស្លៀកសំលៀកបំពាក់តាមព័ណ៌តាមថ្ងៃ​ ផែនក្លឹបបណ្តុះបណ្តាលសិល្បៈខ្មែរអង្គរ ផែនប្រតិបត្តិករណ៍ទេសចរណ៍ ផែនល្បុកត្តោ​ ផែនសិល្បៈល្ខោនខោល ផែនរបាំក្ងោកពោធិ៍សាត់​ ផែនស្គរស្ត្រីមេធា​ ផែនក្រុមរ៉ឺម៉កកង់បី និងឡា​ន។ ទន្ទឹមនឹងនេះក៏មានការរៀបចំស្តង់ម្ហូបខ្មែរចំនួន ១២ ស្តង់ សម្រាប់ចែកជូនភ្ញៀវទេសចរភ្លក់ដោយឥតគិតថ្លៃ នៅចំណុចចាប់ពីហាងកាហ្វេ Starbuck មកដល់ភោជនីយដ្ឋាន Red Piano (ផាប់ស្ទ្រីត) ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×