Saturday, September 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរឆក់ ខាតដើម! ជនសង្ស័យម្នាក់ ជិះម៉ូតូហុងដាឌ្រីមសេរីថ្មីមួយគ្រឿង ទើបទិញបានប្រមាណ 4ខែ ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ របស់ជនជាតិចិនម្នាក់កំពុងឈរចុចទូរស័ព្ទ

ភ្នំពេញ ៖ កាលពីវេលាម៉ោង​០៤:០០នាទីទៀបភ្លឺ ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៤ មានករណីជនសង្ស័យម្នាក់ ជិះម៉ូតូហុងដាឌ្រីមសេរីថ្មីមួយគ្រឿង ទើបទិញបានប្រមាណ 4ខែ ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះជាជនជាតិចិនម្នាក់កំពុងឈរចុចទូរស័ព្ទនៅចំណុច ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយជិះគេចខ្លួន តែត្រូវជនរងគ្រោះ រួមជាមួយប្រជាពលរដ្ឋ ផ្ដល់ព័ត៌មានទៅ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនាំយកទៅមូលដ្ឋានអាវុធហត្ថខណ្ឌដើម្បីស្រាវជ្រាវបន្ថែម។

ក្រោមវិធានការជំនាញ ជនសង្ស័យ ឈ្មោះ លន់ សារ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ បានសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យត្រូវបាន ការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×