ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ការងារ ប្រែប្រួលល្អ សមស្របសម្រាប់ការចរចាសហការជំនួញ។ លុយកាក់ មានលទ្ធភាពកើនថែមចំណូលតែត្រូវរៀបចំឡើងវិញហិរញ្ញវត្ថុផ្ទាល់ខ្លួន។ មនោសញ្ចេតនា រីកចម្រើនល្អប្រសើរ គួរលៃពេលវេលាឲ្យបានច្រើនសម្រាប់គូស្នេហ៍៕
ឆ្នាំឆ្លូវ ៖ ស្រុតចុះ។ ការងារ គួរយកចិត្តទុកដាក់ទៅក្នុងកិច្ចការរបស់ខ្លួន មិនត្រូវលូកដៃក្នុងរឿងអ្នកដទៃ។ លុយកាក់ ប្រយ័ត្នត្រូវចាញ់បោកអស់ប្រាក់កាស។ មនោសញ្ចេតនា ងាយកើតមានទំនាស់ ឈ្លោះប្រកែកគ្នា។
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ការងារ ត្រូវបង្កើតទំនាក់ទំនងល្អជាមួយអ្នករួមការងារ អាចអញ្ជើញគេទៅទទួលបានបាយ១ពេលរួមគ្នា ធ្វើដូច្នេះទើបអាចបង្កើតភាពល្អក្នុងសង្គម ជួយដល់ការងារកាន់តែរីកចម្រើន។ លុយកាក់ មានឱកាសកាសឡើងប្រាក់ខែ ឡើងរង្វាន់។ មនោសញ្ចេតនា គួរការពារក្សាចំណងស្នេហ៍បច្ចុប្បន្នឲ្យគង់វង្ស៕
ឆ្នាំថោះ ៖ រាសីឡើងខ្ពស់។ ការងារ អំណោយផលល្អ គ្រប់យ៉ាងសម្រេចបានយ៉ាងឆ្នើម។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើន។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងសុបិន្ត៕
ឆ្នាំរោង ៖ រាសីល្អមធ្យម។ ការងារ ផ្លូវចិត្តមិនបានប្រសើរនាំឲ្យឥទ្ធិពលមិនល្អដល់ការងារ។ លុយកាក់ ស្ថិរភាព ពុំមានបញ្ហាអ្វីគួរឲ្យបារម្ភ។ មនោសញ្ចេតនា ងាយកើតការឈ្លោះប្រកែក ទំនាស់បន្តិចបន្តួចក្នុងរឿងមនោសញ្ចេតនា៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងារ ប្រព្រឹត្តទៅដោយរលូន អាចចូលរួមវិនិយោគជោគជ័យ។ លុយកាក់ ថ្ងៃនេះអាចបណ្តាក់ទុនរកស៊ី និងទទួលបានប្រាក់ចំណេញធំ។ មនោសញ្ចេតនា គួរចេញក្រៅមានទំនាក់ទំនងជាមួយមិត្តភក្តិថ្មីៗទើបមានឱកាសរកឃើញគូនិស្ស័យ៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការងារ ល្អប្រសើរ បញ្ហាគ្រប់យ៉ាងសុទ្ធតែត្រូវបានដោះស្រាយដោយគ្មានចាក់ទើស។ លុយកាក់ ថ្ងៃនេះអាចបញ្ចេញទុនរកស៊ីអ្វីក៏កាក់កបទាំងអស់។ មនោសញ្ចេតនា ត្រូវចេះអាព្យាស្រ័យ យោគយល់ក្នុងរឿងមនោសញ្ចេតនា កុំឲ្យជនទី៣ លូកដៃមកកកូរកកាយបំបែកបំបាក់៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងារ មិនត្រូវធ្វេសប្រហែសក្នុងការងារ ធ្វើអ្វីត្រូវគិតគូរឲ្យម៉ត់ចត់ទើបអ្នកមិនបំពានកំហុស។ លុយកាក់ ដោយមានសន្តានចិត្តអាណិតអាសូរច្រើន ហេតុនេះអ្នកងាយត្រូវគេបោកលុយកាក់។ មនោសញ្ចេតនា ត្រូវសន្សឹមៗកុំប្រញាប់ប្រញាល់ នោះទើបអ្នកជួបរឿងខកចិត្ត៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ការងារ ត្រូវមានផែនការគ្រប់គ្រងឲ្យបានល្អ ទើបអ្នកមិនបរាជ័យក្នុងការងារ។ លុយកាក់ ចាយវាយត្រូវចេះថ្លឹងថ្លែង កុំឲ្យក្លាយជាកូនបំណុលគេ។ មនោញ្ចេតនា មិនត្រូវយករឿងមិនសប្បាយចិត្តក្នុងការងារមកពាក់ព័ន្ធក្នុងរឿងមនោសញ្ចេតនា៕
ឆ្នាំរកា ៖ រាសីឡើងខ្ពស់។ ការងារ ដោយមានគំនិតច្នៃប្រឌិតច្រើន ហេតុនេះគ្រប់យ៉ាងសុទ្ធតែប្រព្រឹត្តទៅដោយរលូន។ លុយកាក់ ត្រូវចេះក្តាប់ឱកាសរកប្រាក់ កុំមានភាពស្ទាក់ស្ទើរ។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ការងារ ប្រឹងប្រែងបំពេញកិច្ចការរបស់ខ្លួនឲ្យបានល្អមានទាំងរឿងសប្បាយ និងមិនសប្បាយអំពីលុយកាក់។ មនោសញ្ចេតនាកើតមានទំនាស់ការខឹងសម្បារញឹកញាប់៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារ មានឱកាសឈានឡើង ទោះធ្វើអ្វីក៏ត្រូវបានថ្នាក់លើពេញចិត្តគាំទ្រ។ លុយកាក់ ការងាររីកចម្រើនល្អ ហេតុនេះចំណូលក៏កើនខ្ពស់ទៅតាមនោះដែរ។ មនោសញ្ចេតនា គួរបង្កើតព្រឹត្តិការណ៍ភ្ញាក់ផ្អើល រ៉ូមែនទិក ដើម្បីឲ្យចំណងស្នេហ៍កាន់តែផ្អែមល្ហែម កក់ក្តៅ៕