Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ អំពាវនាវ​ដល់​ពលរ​ដ្ឋ​កុំ​រំលោភ​លើ​ចំណីផ្លូវ ធ្វើ​អាជីវកម្ម​

ខេត្តព្រះវិហារ​៖ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ បាន​ថ្លែង​អំពាវនាវ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ កុំ​រំលោភ​លើ​ចំណីផ្លូវ ឬ​យក​ចំណីផ្លូវ ធ្វើជា​អាជីវកម្ម ធ្វើ​ឲ្យ​ខូចខាត​សោភ័ណភាព​។​ការ​ថ្លែង​បែបនេះ ក្នុងឱកាស​ដែល​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧ នេះ ខណៈដែល​លោក​ក្រោម​វត្តមាន​លោក ខូ​យ ឃុន​ហ៊រ សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​លោក សុខ ហៃ អភិបាលរង​ខេត្តព្រះវិហារ​។​


​ក្នុងនោះ​លោក សំ លាង​ទ្រី បាន​បន្ថែមថា ពាក់ព័ន្ធ​បញ្ហា​ផ្លូវថ្នល់ ក្នុង​ខេត្ត​ប្រះ​វិហារ ជាពិសេស​ផ្លូវ​លេខ​៣ ខាង​មន្ទីរ​សាធារណការ​ខេត្ត បាន​យកចិត្តទុកដាក់​ណាស់ ទោះបី​គ្មាន​គំរោង​ថែទាំ​ក៏ដោយ តែ​នេះ​ជាការ​ទទួលខុសត្រូវ តែ​មន្ទីរ​បានដាក់​គំរោង​ស្នើសុំ​រួម​និង​ផ្លូវ​ទៅ​ទំនប់​៩៥ ដើម្បី​ស្ថាបនា​ជា​ផ្លូវ​កៅស៊ូ​ថែមទៀត​ផងដែរ​។​


ជាមួយគ្នា​នោះ​លោក​ប្រធាន​បាន​លើកឡើងថា ៖​ចំពោះ​ផ្លូវជាតិ​លេខ​៣ សាងសង់​ឆ្នាំ​២០០៧-២០០៨ ក្រាល​កៅស៊ូ ជា​ប្រភេទ​ផ្លូវ​DBST មាន​អាយុ​កាលពី​៦​ទៅ​៧​ឆ្នាំ​ប៉ុណ្ណឹង​ទេ​។ ផ្លូវ​នៅក្នុង​ខេត្តព្រះវិហារ ធ្វើឡើង​សំរាប់​តម្រូវការ​ភាពជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ ព្រោះ​ពីមុន​ខេត្តព្រះវិហារ​យើង​គ្មាន​ផ្លូវ​កៅស៊ូ​ទេ គឺ​ហុយ​ខ្លាំងណាស់ បន្ទាប់ពី​បាន​សាងសង់​ផ្លូវ​ជា​លក្ខណៈ​នយោបាយ​ជាច្រើន​កន្លែង​។​

​លោក សំ លាង​ទ្រី ក៏បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​បងប្អូន​ប្រជាពលរដ្ឋ​ថា “​បងប្អូន​ប្រជា​ពល​ដ្ឋ​ទាំងអស់ សូមមេត្តា​កុំ​រំលោភ​លើ​ចំណីផ្លូវ នៅពេលដែល​បាន​សាងសង់​ផ្ទះ គឺ​ថ្ម​ខ្សាច់​នៅលើ​ផ្លូវ​រហូត ដែល​ករណីនេះ ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ខូច និង​មាន​ការហូរចូល​លូ បង្ក​ឲ្យ​កកស្ទះ​”៕​ ដោយ​៖​ជាលី​

 

×