Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល “​បវរ​សុនក​” ចង់​ល្បី​ជាង​តារា​បង្ហាញ​ម៉ូត​ដែល​រួម​គ្នា​ប្រកប​… របរ

Iraida ជា​ឆ្កែ​ញី​មាន​អម្បូរ​មកពី​ពូជ​ឆ្កែ​ប្រមាញ់ Afghanistan ធ្លាប់​មាន​ពិសោធន៍​ថតរូប​ជាមួយ​កំពូល​តារា​បង្ហាញ​ម៉ូត Cara Delevingne ដ៏​ល្បីល្បាញ​តាមរយៈ​កម្រង​រូបភាព នៃ​ក្រុមហ៊ុន​សម្លៀកបំពាក់ Harvey Nichols និង​ទស្សនា​វ​ដ្តី Harper’s Bazaar ។​

Iraida ថត​ផ្សាយពាណិជ្ជកម្ម​ឲ្យ Chanel

​ដើម្បី​រក្សា​រោម​ដ៏​វែង និង​រលើបរលោង​រៀង​រាល់​សប្តាហ៍ Iraida ត្រូវបាន​កក់​និង​ធ្វើការ​ថែរក្សា​សក់ ដោយ​ផលិតផល​របស់ Laser Lites មាន​តម្លៃ​ដល់​ទៅ ២០០​ដុល្លារ -​នេះ​បើ​តាម Daily Mail ។​

​នាង​សុនក​អាយុ ៥​ឆ្នាំនេះ ក៏​ពាក់​កន្សែង​បង់ក ដើម្បី​រក្សា​ឲ្យ​ត្រចៀក​វា​តែង​ស្អាត​ពេល​ធ្វើ​ការងារ​ម្តងៗ​។ វា​ចាប់ផ្តើម​ធ្វើ​ជា​តារា​រូបភាព​តាំងពី​នៅ​តូច ហើយ​មាន​ទាំង​ក្រុមហ៊ុន​តំណាង​ឲ្យ​វាទៀត ។​

​អ្នកស្រី Adrienne Thomas ដែល​ជា​ម្ចាស់​របស់ Iraida ចែករំលែក​ថា ៖ រៀង​រាល់​ពេល​ចាប់ផ្តើម​ថតរូប​ម្តងៗ Iraida ច្រើន​តែ​ធ្វើ​ឫ​កងរ​ងក់ វា​តែង​ចាប់បង្ខំ​ឲ្យ​អ្នក​ថតរូប​ត្រូវ​រង់ចាំ​មួយសន្ទុះ រួច​ទើប​ចាប់ផ្តើម​បញ្ចេញ​ក្បាច់​ដ៏​អស្ចារ្យ ។ Iraida វា​ដឹងថា ត្រូវ​ធ្វើ​អ្វី​។​

Iraida ក្នុង​ឈុត​ថត​ផ្សាយពាណិជ្ជកម្ម Gucci ។ ប្រាក់​ចំណូល​ដែល Iraida ត្រូវបាន​បណ្តា​ក្រុមហ៊ុន​ទូទាត់​សង​ក្រោយពេល​ថតរូប​ម្តងៗ​ពុំមែន​ថោក​ឡើយ ។ តាម​ក្រុមហ៊ុន London Melody Lewis ដែល​ជា​តំណាងឲ្យ Iraida ប្រាប់ថា ការថតរូប​១​ឈុតៗ​របស់​វា មាន​តម្លៃ​រាប់​ពាន់​ផោន​ឯណោះ ៕ ចន្ទា​

​ពេលខ្លះ Iraida ត្រូវ​បាន​ថត​រូបឲ្យ Burlington

×