Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិន័យយានយន្តដឹកលើសទម្ងន់ចំនួន ៥គ្រឿង និងឃាត់ទុកមួយឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០

កណ្តាល ៖ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ដឹកនាំដោយ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ សហការជាមួយមន្រ្តីស្ថានីយជញ្ជីងព្រែកហូរ និងស្ថានីយក្រសាំង បានត្រួតពិនិត្យយានយន្តដឹកជញ្ជូនទំនិញចំនួន៥ គ្រឿង ដោយក្នុងនោះយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ទាំង៥គ្រឿងត្រូវបានពិន័យ និងត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយលើសទម្ងន់កម្រិតកំណត់ ២០%នៃទម្ងន់អនុញ្ញាត។

យានយន្តទាំង ៥គ្រឿងខាងលើដឹកលើសទម្ងន់អនុញ្ញាតចាប់ពី ១៨តោន ដល់ ២១តោន ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ យានយន្តដឹកទាំងនោះត្រូវពិន័យជាប្រាក់ និងឃាត់ទុកចំនួនមួយឆ្នាំ។ ប្រតិបត្តិការខាងលើបានធ្វើនៅផ្លូវលេខ២០ គីឡូម៉ែត្រលេខ១+១០០ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជាធានីភ្នំពេញ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឃាត់ទុកយានយន្តសរុបទូទាំងប្រទេសចំនួន ២៥៩គ្រឿង ។

ជាថ្មីម្តងទៀត ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕ រក្សាសិទ្ធិដោយ ៖សុទ្ធលី

×