នារីអាមេរិក Samantha Mears អាយុ ១៩ ឆ្នាំ រស់នៅប្រជុំជន Great Falls រដ្ឋ Montana អាមេរិក បានប្រើកាំបិត សម្លុតគំរាមឲ្យសង្សារចាស់រួមភេទជាមួយខ្លួន បានត្រូវប៉ូលិសចាប់ខ្លួនដោយចោទប្រកាន់ពីបទចូលផ្ទះអ្នកដទៃដោយគ្មានការអនុញ្ញាត ប្រើប្រាស់អាវុធ ដើម្បីគំរាម និងរំលោភអ្នកដទៃ ។
តាមការស៊ើបអង្កេត និងយកចម្លើយ ប៉ូលិសឲ្យដឹងថា Mears បានលួចចូលផ្ទះសង្សារចាស់របស់ខ្លួន ដែលគេពុំទម្លាយអត្តសញ្ញាណ គ្រាដែលបុរសនេះមិននៅផ្ទះ ។
Mears បានប្រើប្រាស់កាំបិតដើម្បីគំរាម និងបង្ខំសង្សារចាស់ឲ្យរួមភេទជាមួយខ្លួន ។
នៅពេលសង្សារចាស់វិលមកផ្ទះវិញ នាងបានចូលកៀកពីក្រោយដៃកាន់កាំបិត រួចបង្ខំឲ្យដោះសម្លៀកបំពាក់ចេញ រួចដើរបន្ទប់ ។ បន្ទាប់មកនាងក៏ចាប់បង្ខំឲ្យបុរសរូបនេះរួមរ័ក្សជាមួយខ្លួនក្នុងបន្ទប់ដេក ។
សារភាពប្រាប់ប៉ូលិសសង្សារចាស់របស់ Mears ប្រាប់ថា លោកពិតជាមានអារម្មណ៍ភ័យខ្លាច ហើយត្រូវធ្វើតាមសំណូមពរទាំងឡាយរបស់Mears ដើម្បីសុវត្ថិភាពរបស់ខ្លួន ។ បុរសរូបនេះប្រាប់ថា លោកមានអារម្មណ៍ថា Mears កំពុងបាត់ការត្រួតត្រាស្មារតី និងអាចសម្លាប់ខ្លួនពេលណាក៏បាន ។
ក្រោយពេលធ្វើអ្វីៗរួចរាល់ ពេល Mears មិនចាប់អារម្មណ៍សង្សារចាស់បានលួចថតរូបដែលនាងកំពុងកាន់អាវុធនៅដៃ ដើម្បីទុកជាភស្តុតាងសម្រាប់ប៉ូលិស ។ បុរសនេះបាននិយាយកុហក Mears ថា ខ្លួនត្រូវទូរស័ព្ទឲ្យមិត្តភក្តិតែតាមពិតគាត់បានទូរស័ព្ទឲ្យប៉ូលិស ។ ពេលប៉ូលិសទៅដល់ Mears ងាកមកចោទប្រកាន់ថា សង្សារចាស់របស់ខ្លួនបានចាប់ជំរិត ហើយរំលោភនាង ទើបនាងកាន់កាំបិតក្នុងដៃដើម្បីការពារខ្លួន ។
រូបភាពគ្រាអ្នកទាំងពីរនៅផ្អែមល្ហែម ។
តាមការស៊ើបអង្កេតបឋមបង្ហាញថា ចម្លើយរបស់ភាគីខាងប្រុសគឺជាការពិត ហើយ Mears ត្រូវបានចាប់ខ្លួននៅពេលនោះ ។ តាមប៉ូលិសនារីវ័យក្មេងរូបនេះ ហាក់មានរោគចិត្ត ហើយពុំគ្រប់គ្រងបានអារម្មណ៍របស់ខ្លួនមែន ៕ ចន្ទ្រា