Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ ថ្ងៃទី​៦​កក្កដា ស្លាប់​៥​នាក់ របួស​១១​នាក់​, ៦​ថ្ងៃ​ស្លាប់ ៣២​នាក់​

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក​(​យប់​៣​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៥​នាក់​(​ស្រី​១​នាក់​) រងរបួស​ធ្ងន់ ៩​នាក់​(​ស្រី​២​នាក់​) របួសស្រាល ២​នាក់​(​ស្រី​១​នាក់​) មិន​ពាក់មួក​សុវត្ថិភា​ពេល​គ្រោះថ្នាក់​១៣​នាក់ (​យប់​៤​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង​៩​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៩​គ្រឿង រថយន្ត​តូច ៤​គ្រឿង រថយន្ត​ធំ ៣​គ្រឿង ។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាលមកពី ល្បឿន ៤​លើក​(​ស្លាប់​១​នាក់​), មិន​គោរព​សិទ្ធិ ១​លើក​, ប្រជែង ២​លើក​(​ស្លាប់​២​នាក់​), បត់​គ្រោះថ្នាក់ ១​លើក​(​ស្លាប់​២​នាក់​), ស្រវឹង ១​លើក​(​ស្លាប់​១​នាក់​) ។​

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ៦​លើក ផ្លូវ​ខេត្ត ៣​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៣​លើក រថយន្ត​តូច ៤​លើក រថយន្ត​ធំ ២​លើក ។​

​ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​កំពង់ស្ពឺ ១​លើក ស្លាប់​២​នាក់​, បន្ទាយមានជ័យ ១​លើក ស្លាប់​១​នាក់​(​ស្រី​) របួស​២​នាក់​(​ស្រី​១​នាក់​), ព្រះសីហនុ ១​លើក ស្លាប់​១​នាក់ របួស​១​នាក់ និង​ខេត្ត​កំពង់ធំ ១​លើក ស្លាប់​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំង​ប្រទេស រយៈពេល​៤​ថ្ងៃ ចាប់​គិតពី​ថ្ងៃ​ទី​១ ដល់ ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៤៩​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ៣២​នាក់ របួស​សរុប ១១៦​នាក់ របួសធ្ងន់ ៦៣​នាក់ របួសស្រាល ៥៣​នាក់ ៕ ​ដោយ​៖​កូឡាប​

×