Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Trump សង្ស័យថា​ចិន​ញុះញង់​កូរ៉េខាងជើង​ឱ្យ​ប្រឆាំង​តប​នឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​

Trump ចាត់ទុកថា ភាព​តានតឹង​ពា​ណិ្ជ​កម្ម​អាមេរិក​-​ចិន អាច​បណ្ដាលឱ្យ​ក្រុង​ប៉េកាំង​បង្ក​សម្ពាធ​អសកម្ម​ចំពោះ​កូរ៉េខាងជើង​អំពី​បញ្ហា​នុយក្លេអ៊ែរ​។​

ប្រធានាធិបតី ​Trump

​លោក​Trump​ បាន​សរសេរ​លើ ​Twitter នៅ​ថ្ងៃទី​៩ ខែកក្កដា​ថា ខ្ញុំ​ជឿជាក់​លោក ​Kim Jong-un នឹង​គោរព​កិច្ច​ព្រម​ព្រៀង​ដែល​យើងខ្ញុំ​បាន​ចុះ​ហត្ថ​លេខា ​ហើយ​សំខាន់​ជា​ង​នេះ​គឺ​ការចាប់​ដៃ​គ្នា​របស់​យើងខ្ញុំ​។​យើងខ្ញុំ​បាន​ឯកភាព​អំពី​ការរំសាយ​នុយ​ក្លេ​អ៊ែ​រកូរ៉េ​​ខាងជើង​។

​ប្រ​ធានា​ធិប​តី​អា​មេ​រិកស​រសេ​រប​ន្ដ ​ក្នុង​ពេល​នោះ​ចិន​អាច​បង្ក​សម្ពាធ​អសកម្ម​លើ​កិច្ច​ព្រម​ព្រៀង​ អាស្រ័យ​ដោយ​អាកប្បកិរិយា​របស់​យើង​អំពី​ពាំ​ណិ​ជ្ជ​កម្ម​ជាមួយ​​ចិន​។​សង្ឃឹមថា​វា​ពុំមែន​ដូច្នេះ​ទៅ​ចុះ​!​។​

​សំណេរTwitter​ខាងលើ​ត្រូវបាន​បង្ហោះ​ផ្សាយ​ក្រោយ​កិច្ចចរចា​យ៉ាង​តានតឹង​រវាង​បណ្ដា​មន្ដ្រី​កូរ៉េខាងជើង​ និង ​Mike Pompeo កាលពី​សប្ដាហ៍​មុន​។​នេះ​គឺជា​ជំ​នួប​ជាន់ខ្ពស់​រវាង​ប្រ​ទេស​ទាំងពីរ​គិត​ចាប់ពី​សន្និសីទ​កំ​ពូ​ល​Trump-​Kim ​នៅ​សិង្ហ​បុរី​នា​ថ្ងៃទី​១២​មិថុនា​។​

​ក្នុងពេលដែល​លោកPompeo ស្ងើច​សរសើរ​ថា​កិច្ចចរចា​នេះ​មានការ​លូតលាស់​ទៅមុខ​និង​មាន​អត្ថន័យ ក្រសួងការបរទេស​កូរ៉េខាងជើង​បែរជា​ប្រកាស​វាយបក​ថា​កិច្ចចរចា​នេះ​«​គួរ​ឱ្យសោកស្ដាយ​» ​ហើយ​រិះគន់​ប្រមុខ​ការទូត​អាមេរិក​ថា​មាន​ទង្វើ​ដូចជា​«​សង្គមងងឹត​»​។​

​អ្នកនាំពាក្យ​ក្រួ​ង​ការបរទេស​ចិន​បាន​ឆ្លើយឆ្លង​ថាៈ «​ពិតជា​គ្មាន​ន័យ​គ្រា​ដែល​ទាក់​ថ្ពក់​តួនាទី​របស់​ចិន​ឱ្យចូល​ក្នុងការ​ខ្វឺ​ង​គំនិត​គ្នា​រវាង​អាមេរិក​និង​កូរ៉េខាងជើង​»៕

សូយន

×