ខេត្តកំពង់ស្ពឺ៖ ជនសង្យ័យ ដែលពួកគេ បានបង្កការអុកឡុក អ្នកភូមិ បង្កការភ័យខ្លាច ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានបង្ក្រាប និងចាប់ខ្លួនបាន រួមទាំងមេខ្លោងម្នាក់ឈ្មោះ ខ្លឹង រួមនិងបក្ខពួក១៣នាក់ កាលទីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិស្រែអំបឹល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្នុងពេលបង្រ្កាប ក្រុមក្មេងទំនើង បានប្រើប្រាស់កាំភ្លើងខ្លី បាញ់តដៃ ជាមួយសមត្ថកិច្ចផងដែរ។ ក្រុមក្មេងទំនើងជើងកាង ក្នុងភូមិទាំងអស់នេះ បានធ្វើឱ្យពលរដ្ឋនៅភូមិ ឃុំ ខាងលើ ដែលពលរដ្ឋ តែងតែភ័យខ្លាច ដោយសារជនទំនើប បង្កការអុកឡុកពេលនេះ ឈប់បារម្ភទៀតហើយ។
ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយ លោកអភិបាលខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួល ពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងចម្រុះ រួមមាន កម្លាំងស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ និងបញ្ជាការដ្ឋានកាំភ្លើងធំ អាជ្ញាធរ ភូមិ ឃុំស្រុក នឹង បញ្ជាការពារ ភូមិ សរុបចំនួន ៣៥០នាក់ ដើម្បីអនុវត្តតាមដីកា នឹងឆែកឆេរលំនៅដ្ឋាន ចំនួន ៥ផ្ទះ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១៤នាក់។
ជនសង្ស័យដែលឃាត់ខ្លួនបាន ៖ ១-ឈ្មោះ ចឹក សាវី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ២-ឈ្មោះ សុន សើ អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅដូចគ្នា ៣-ឈ្មោះ ចឹក សារុន អាយុ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ ៤-ឈ្មោះ តុប ចាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ៥-ឈ្មោះ ណែម ចំរុង អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ៦-ឈ្មោះ ប៉ុក សម្ភស្ស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ៧-ឈ្មោះ កន សាន្ត អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ៨-ឈ្មោះ ថឿង ភី អាយុ ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ៩-ឈ្មោះ ប៉ាក នឿន ភេទប្រុស ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ ១០-ឈ្មោះ ចឹក សាវិន អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ១១-ឈ្មោះ ហួន នួន អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ១២-ឈ្មោះ ហេង ទុំ អាយុ 29ឆ្នាំ មុខរបរមិនពិតប្រាកដ និង១៣-ឈ្មោះ អឿន សឿន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានដីកាចាប់ខ្លួន ជួញដូរគ្រឿងញៀន និងជាមេខ្លោង ។ ពួកគេមានទីលំនៅភូមិស្រែអំបឹល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតសម្ភារៈវត្ថុតាង រួមមាន៖ ១-កាំភ្លើងចំនួន ២ដើម គឺម៉ាកអាកា47កាត់ស្វាយ១ដើម គ្រាប់៨គ្រាប់ បង់១ និងកាំភ្លើងខ្លីម៉ាករ៉ូឡូ ១ដើម គ្រាប់ចំនួន ៧គ្រាប់ បានបាញ់មកលើសមត្ថកិច្ចអស់១គ្រាប់ ២-ដាវចំនួន៧ដើម ៣-ម៉ូតូ ៤គ្រឿង ៤-គ្រឿងញៀន២កញ្ចប់ ៥-ទូរស័ព្ទ ១គ្រឿង ៦-សម្ភារៈជក់គ្រឿងញៀនមួយចំនួន ៧-រថយន្ត ១គ្រឿង ៨-សម្ភារៈម៉ូតូមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងចម្រុះ បញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ដើម្បី ចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ