Saturday, September 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការចោទអតីតឧកញ៉ា ស្រី ស៉ីណា បាញ់សម្លាប់មនុស្ស២នាក់ ពីបទ «មនុស្សឃាត ប៉ុនប៉ងឃាតកម្ម និងប្រើអាវុធខុសច្បាប់»និង ២នាក់ទៀត ត្រូវបានដោះលែង

ភ្នំពេញ ៖ ក្រោយបញ្ចប់ការសួរនាំតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់អតីតឧកញ៉ា ស្រី ស៉ីណា ដែលបាញ់សម្លាប់មនុស្សនៅខណ្ឌច្បារអំពៅ ពីបទ «មនុស្សឃាត ប៉ុនប៉ងឃាតកម្ម និងប្រើអាវុធខុសច្បាប់»។ ដោយឡែក ២នាក់ទៀត ត្រូវបានដោះលែងវិញ​ដោយសាររកឃើញថា ពួកគេទាំង២នាក់ មិនជាប់ពាក់ព័ន្ធនឹងអំពើបាញ់ប្រហារនេះ។

បើតាមតំណាងអយ្យការ, សម្រាប់មនុស្ស២នាក់ ដែលម្នាក់ដឹកជនដៃដល់ទៅផ្ទះកើតហេតុ និងម្នាក់ទៀតដែលគេស្គាល់ថាជាប្អូនប្រុសបង្កើតអតីតកីឡាករប្រដាល់ សែន រ៉ាឌី ពេលដឹកទៅកន្លែងឡាន ក្រោយជនដៃដល់បាញ់រួច មិនជាប់ពាក់ព័ន្ធនឹងអំពើបាញ់ប្រហារនេះទេ ពោលពួកគេទាំង២នាក់​ សុទ្ធតែជនដៃដល់ពឹងឲ្យដឹកតែប៉ុណ្ណោះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×